ម្ចាស់ខ្សែក្រវាត់ទំងន់ធ្ងន់ពិភពលោក Oleksandr Usyk បាននិយាយថា ពេញដោយទំនុកចិត្ត បន្ទាប់ពីមានការត្រៀមខ្លួន និងហ្វឹកហាត់ល្អបំផុត សម្រាប់ការប្រកួតសងសឹកទល់នឹង Tyson Fury សប្តាហ៍ក្រោយ។
Oleksandr Usyk បានយកឈ្នះ Tyson Fury ដោយពិន្ទុកាលពីខែឧសភាកន្លងទៅនៅទឹកដី
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
អារ៉ាប៊ីសាអ៊ូឌីតដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ទំងន់ធ្ងន់ពិភពលោក 4 ស្ថាប័ន ហើយពួកគេនឹងមានការប្រកួតសងសឹកម្តងទៀតនៅថ្ងៃទី 21 ខែធ្នូសប្តាហ៍ក្រោយនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតដដែល។
កីឡាករប្រដាល់សកលអ៊ុយក្រែន Oleksandr Usyk មានការប្រកួតសរុប 22 ប្រកួតក្នុងអាជីពរបស់ខ្លួន មិនដែលចាញ់ឡើយ និងកំពុងកាន់កាប់ខ្សែក្រវាត់ទំងនធ្ងន់ពិភពលោកបីស្ថាប័នរួមមាន WBC ដែលដណ្តើមបានពី Tyson Fury រួមជាមួយនឹង WBA និង WBO មុនពេលបាត់បង់ខ្សែក្រវាត់ IBF ទៅកីឡាករអង់គ្លេស Daniel Dubois ក្រោយការប្រកួតដ៏ចម្រូងចម្រាសកាលពីខែសីហា និងតវ៉ាសម្រេចឈ្នះចាញ់មួយឆ្នាំក្រោយការប្រកួត៕