អ្នកចាត់ការ Liverpool លោក Arne Slot បាននិយាយថា ក្លិបរំពឹងថា Mohamed Salah នឹងបន្តស្នាក់នៅ Anfield រយៈពេលវែងបន្តទៀត។ កីឡាករវ័យ 32 ឆ្នាំដែលនឹងផុតសុពលភាពកិច្ចសន្យារបស់ខ្លួនជាមួយ Liverpool ក្រោយចប់រដូវកាលនេះ ធ្លាប់បាននិយាយកាលពីខែវិច្ឆិកាថា មានការខកចិត្តជាមួយ Liverpool
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ដែលមិនគិតពីការបន្តកិច្ចសន្យាថ្មីដល់រូបគេ។
ខ្សែប្រយុទ្ធអេស៊ីបរូបនេះបានបង្ហាញទម្រង់លេងអស្ចារ្យរបស់ខ្លួននៅពេល Liverpool ស្មើនៅទឹកដី Newcastle 3-3។
និយាយក្រោយចប់ការប្រកួតនោះលោក Arne Slot ឱ្យដឹងថា នៅពេលគិតដល់រឿងស៊ុតបញ្ចូលទី ពួកយើងគិតពី Salah ហើយយើងសង្ឃឹមថា Salah នឹងបន្តជាមួយពួកយើងដើរវែងឆ្ងាយទៀត។
មិនខុសពីលោក Arne Slot ឡើយ អ្នកវិភាគបាល់ទាត់នៅ Premier League ជាច្រើនបានលើកឡើងថា Liverpool ត្រូវតែទុក Salah នៅបន្ត។
ក្រឡេកមកមើលស្ថិតិរបស់កីឡាករអេស៊ីបរូបនេះកត់ត្រាដោយ Opta ប្រៀបធៀបនឹងខ្សែប្រយុទ្ធផ្សេងទៀតរបស់ក្លិប គិតពីគ្រាប់បាល់បញ្ចូលទីតាំងពី Salah មកដល់ឃើញថា Mohamed Salah រកបាន 226 គ្រាប់ Sadio Mane 120 គ្រាប់ Roberto Firmino 100 គ្រាប់ Diogo Jota 60 គ្រាប់ និង Darwin Nunez 36 គ្រាប់។
គិតពីគ្រាប់បាល់បញ្ចូលទី និងការបញ្ជូន Mohamed Salah 325 Roberto Firmino 162 Sadio Mane 157 Alexander-Arnold 102 និង Diogo Jota 81៕