ក្រុមជម្រើសជាតិនារីកម្ពុជា បានទទួលនូវចំណាត់ថ្នាក់លេខ2 ឬជើងឯករង ក្នុងព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ2024 (AFF Women’s Cup 2024) បន្ទាប់ពីទទួលបានលទ្ធផលមិនគាប់ប្រសើរក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី 3-1 កាលពីរាត្រីថ្ងៃទី05 ខែធ្នូ នៅពហុកីឡដ្ឋានជាតិឡាវថ្មី
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។
ជំនួបកាត់សេចក្ដីនេះ ក្រុមបាល់ទាត់នារី បានចាប់ផ្ដើមយ៉ាងល្អ ក្នុងការដាក់សម្ពាធលើគូប្រកួត តែខ្វះសំណាងក្នុងការបញ្ចប់ទី រហូតដល់នាទី19 ឥណ្ឌូនេស៊ី ក៏រកបានគ្រាប់បាល់នាំមុខ 1គ្រាប់ មុនកីឡាការិនី ហុក សៅឌី រកបានគ្រាប់តាមស្មើវិញ នៅនាទី32 ។ តែសោកស្ដាយ 3នាទីបន្ទាប់ពីការតាមស្មើ ឥណ្ឌូនេស៊ី ក៏រកបានគ្រាប់នាំមុខជាថ្មី នៅនាទី35 មុនបន្ថែមគ្រាប់ទី3 នៅនាទី58 ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ពួកគេ បន្ទាប់ពីក្រុមកីឡាការិនីកម្ពុជា បានព្យាយាមជាខ្លាំង តែមិនអាចរកបានគ្រាប់បាល់បន្ថែម ។
តាមរយៈជ័យជម្នះនេះ នាំឲ្យក្រុមជម្រើសជាតិនារីកម្ពុជា ក្លាយជាក្រុមជើងឯកលើកដំបូង សម្រាប់ពានរង្វាន់កម្រិតទី2 ប្រចាំតំបន់ AFF Women’s Cup 2024 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ស្របពេលក្រុមបាល់ទាត់នារីកម្ពុជា បានត្រឹមជើងឯករង អមជាមួយពានរង្វាន់ឯកត្តជនមួយ គឺពានរង្វាន់កីឡាការិនីរកបានគ្រាប់បាល់ច្រើនជាងគេ(Top-Scorers) ដោយកីឡាការិនី ពឿន គន្ធា ដែលរកបាន 3គ្រាប់ម្នាក់ឯង ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ ។ រីឯសិង្ហបុរី បានទទួលចំណាត់ថ្នាក់លេខ3 ក្រោយយកឈ្នះទីម័រខាងកើត 1-0 ។
យ៉ាងណាមិញ នេះគឺជាកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីមួយ សម្រាប់វិស័យបាល់ទាត់កម្ពុជា ពិសេសក្រុមបាល់ទាត់នារីកម្ពុជា ដែលបានបង្ហាញវត្តមានក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់កម្រិតំបន់រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ជាមួយការបង្ហាញនូវសមត្ថភាពដ៏គួរឲ្យភ្ញាក់ផ្អើល ។
សម្រាប់ភារកិច្ចបន្ទាប់ ក្រុមបាល់ទាត់នារីកម្ពុជា ក៏ដូចជាក្រុមជើងឯកឥណ្ឌូនេស៊ី និងសិង្ហបុរី នឹងត្រូវចូលរួមការប្រកួតពានរង្វាន់ AFF Women’s Championship 2025 ដែលពានកម្រិតទី1 ផ្នែកបាល់ទាត់នារីប្រចាំតំបន់អាស៊ាន ៕