ក្លិបបាល់ទាត់ Leicester City បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការ Steve Cooper ហើយក្រោយ 12 ប្រកួតរដូវកាលនេះនៅ Premier League ឈរលេខ 16 ក្នុងតារាង។
Leicester បានរងបរាជ័យចុងក្រោយបំផុតក្នុងទឹកដីខ្លួនឯង 1-2 ក្រោមស្នាដៃ Chelsea ដែលដឹកនាំដោយអតីតអ្នកចាត់ការ Leicester លោក Enzo
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Maresca ដែលធ្វើឱ្យពួកគេនៅពេលនេះមាន 2 ពិន្ទុប៉ុណ្ណោះពីលើតំបន់គ្រោះថ្នាក់។
លោក Steve Cooper បានមកកាន់តំណែងនេះបន្តពីលោក Enzo Maresca កាលពីដើមរដូវកាល បន្ទាប់ពីអ្នកចាត់ការអ៊ីតាលី Maresca ដឹកនាំក្រុមឈ្នះជើងឯក League Championship ឡើងមកកាន់ Premier League នេះ។ ជំនួយការលោក Cooper រួមមាន Alan Tate និងគ្រូបង្វឹក Steve Rands ក៏បានចាកចេញពីក្លិបផងដែរ។ ការចាញ់ Chelsea កាលពីថ្ងៃសៅរ៍ គឺជាបរាជ័យទី 6 សម្រាប់ Leicester City រដូវកាលនេះ។
លោក Steve Cooper បានក្លាយជាអ្នកចាត់ការទីពីរហើយនៅ Premier League ដែលត្រូវបានបញ្ចប់តំណែងបន្ទាប់ពីលោក Erik ten Hag កាលពីខែតុលា។ រំលឹកថា មុនមកកាន់តំណែងនៅ Leicester លោក Steve Cooper ធ្លាប់ដឹកនាំ Nottingham Forest ឡើងមកកាន់ Premier League កាលពីឆ្នាំ 2022៕