ក្រុមតោខៀវ Chelsea កំពុងតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ បន្ទាប់ពីបណ្តើមបានជ័យជម្នះដ៏សំខាន់ក្នុងលទ្ធផល ២-១ លើក្រុម Leicester កាលពីថ្ងៃអង្គារ។ ជ័យជម្នះនេះ មានន័យថា Chelsea បានបំពេញការសងសឹករបស់ខ្លួនភ្លាមៗ ចំពោះការចាញ់ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតដណ្តើមពាន FA Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍។
ខ្សែការពារ Antonio Rudiger និងខ្សែបម្រើ Jorginho សុទ្ធសឹងរកបានគ្រាប់បាល់បញ្ចូលទីដូចគ្នា សម្រាប់ក្រុម Thomas Tuchel ដើម្បីរក្សាធ្វើឲ្យការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ ស្ថិតក្នុងដៃរបស់ពួកគេ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ជ័យជម្នះនេះ បានកើតឡើង ស្របពេល Chelsea បានបាត់តារាដ៏ឆ្នើមម្នាក់ ក្រោយពីខ្សែបម្រើ N’Golo Kante បានរងរបួសនៅតង់ទី១ ពោលគឺត្រឹមតែរយៈពេល១១ នៅមុនពេលពួកគេត្រូវប៉ះជាមួយនឹងក្រុម Manchester City ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ។ ការដណ្តើមបានជ័យជ្នះនៅលើទឹកដីក្រុម Aston Villa នៅថ្ងៃអាទិត្យ នឹងជួយឲ្យក្រុម Chelsea មានសុវត្ថិភាពក្នុងការដណ្តើមបានថ្នាក់កំពូលទាំង៤។ Leicester នឹងមានការចងចាំជារៀងរហូតលើការឈ្នះពាន FA Cup ជាលើកទី១ នាកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍ ប៉ុន្តែ បច្ចុប្បន្ន ប្រឈមមុខនឹងការបាត់បង់កៅអី Champions League នៅថ្ងៃចុងក្រោយនៃយុទ្ធនាការនេះ២ឆ្នាំជាប់ៗគ្នា៕
ប្រភពព័ត៌មាន៖ AFP