បន្ទាប់ពីចំណាយពេលធ្វើទស្សនកិច្ចកីឡដ្ឋាននៅទីក្រុង Seattle សហរដ្ឋអាមេរិក ប្រធាន FIFA លោក Gianni Infantino បានបន្តដំណើរទៅកាន់ទីក្រុង Vancouver ប្រទេសកាណាដា ដើម្បីធ្វើទស្សនកិច្ចកីឡដ្ឋាន BC Place ដែលនឹងទទួលការប្រកួតចំនួន 6 ប្រកួតអំឡុង World Cup 2026 ដែលរៀបចំនៅទឹកដីអាមេរិក ម៉ិកស៊ិក
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
និងកាណាដា។
លោក Infantino បាននិយាយថា ក្រុមជម្រើសជាតិកាណាដានឹងត្រូវលេងនៅកីឡដ្ឋានមួយនេះយ៉ាងហោចណាស់ 2 ប្រកួតនៅ World Cup 2026។ FIFA បានឱ្យដឹងដែរថា កីឡដ្ឋាន BC Place ដែលជាទឹកដីរបស់ក្លិបបាល់ទាត់ Vancouver White Caps ទីក្រុង Vancouver នេះ នឹងរៀបចំការប្រកួតវិលជុំក្នុងពូលចំនួន 5 ប្រកួត បូកបន្ថែមទាំងមួយប្រកួតនៅវគ្គ 32 ក្រុមចុងក្រោយ និងមួយប្រកួតទៀតនៅវគ្គ 16 ក្រុមចុងក្រោយ។ លោក Gianni Infantino បានធ្វើដំណើរទស្សនកិច្ចទៅកាន់កីឡដ្ឋានមួយនេះ ដោយបានជួបជាមួយអភិបាលក្រុង Vancouver លោក Ken Sim និងរដ្ឋមន្ត្រីកីឡាកាណាដាលោកស្រី Carla Qualtrough។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក 2026 នឹងរៀបចំនៅទីក្រុងចំនួន 16 នៃបីប្រទេស សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ពីថ្ងៃទី 11 ខែមិថុនា ដល់ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2026៕