Friday , October 18 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Koji បង្ហើបផែនការពេលជួបហុងកុង និងការត្រៀមសម្រាប់ខែក្រោយ

ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅទីក្រុងហុងកុងហើយ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមម្ចាស់ផ្ទះហុងកុង នាថ្ងៃទី15 ខែតុលា ឆ្នាំ2024 ខាងមុខ បន្ទាប់ពីយកឈ្នះក្រុមឆាយនីសតៃប៉ិ 3-2 លើទឹកដីរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។ មុនចាកចេញពីមាតុភូមិលោក Koji

អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ពីគោលបំណងសំខាន់មួយចំនួន ក្នុងការប្រកួតទី2 ក្រោមការដឹកនាំរបស់ខ្លួន ដោយលោកនឹងដាក់កីឡាករមិនទាន់បានលេងប្រកួតមុនឲ្យលេងគ្រប់ៗគ្នា ដើម្បីមើលពីសមត្ថភាពពួកគេ ។ យ៉ាងណាមិញ 2ប្រកួតនេះ មិនទាន់គ្រប់គ្រាន់សម្រាប់លោករៀបចំក្រុមនោះទេ ដោយលោកបានស្នើសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចង់ឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមមានកម្រិតខ្ពស់ជាងគេបន្ថែមទៀត កំឡុង FIFA Day នាខែវិច្ឆិកា ដើម្បីធានាការត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការប្រកួតផ្លូវការនាចុងឆ្នាំ ។ បន្ថែមលើនេះ គ្រូបង្វឹកជនជាតិជប៉ុនដដែល បានថ្លែងដោយទឹកមុខរីករាយ ចំពោះជ័យជម្នះដំបូង ដែលលោកដឹកនាំ ព្រោះលោកក៏សប្បាយចិត្ត អ្នកគាំទ្រក៏សប្បាយរីករាយ តែលោកចង់ឲ្យអ្នកគាំទ្របន្ដការគាំទ្របន្ថែមទៀត ដើម្បីជំរុញកីឡាករឲ្យកាន់តែខំប្រឹង ស្របពេលពួកគេកំពុងមានទំនុកចិត្តជាងមុន ហើយភ្ជាប់ទៅនឹងការប្រកួតមិត្តភាពជាមួយហុងកុង លោកក៏សង្ឃឹមថា កូនក្រុមខ្លួននឹងធ្វើបានកាន់តែល្អផងដែរ ។ គួរដឹងថា មុនចេញទៅហុងកុង ក្រុមគោព្រៃកម្ពុជា បានផ្ដល់នូវស្នាមញញឹញដល់អ្នកគាំទ្រឡើងវិញ បន្ទាប់ពីវាយបកយកឈ្នះក្រុមភ្ញៀវឆាយនីសតៃប៉ិ 3-2 នៅពហុកីឡដ្ឋានជាតិ កាលពីរាត្រីថ្ងៃទី11 ខែតុលាកន្លងទៅ ។ ជំនួបដ៏តានតឹង ដែលផ្ដើមដោយក្រុមភ្ញៀវដាក់សម្ពាធស្ទើរពាក់កណ្ដាលវគ្គទី1 នេះ ឆាយនីសតៃប៉ិ បានបើកការនាំមុខ 1គ្រាប់មុន នៅវគ្គទី1 ដែលកើតចេញពីកំហុសអចេតនា ដោយបាល់ប៉ះក្បាល Yudai Ogawa ចូលទីខ្លួនឯង (Own Goal) នៅនាទី43 ។ ប៉ុន្ដែនៅវគ្គទី2 ម្ចាស់ផ្ទះកម្ពុជា បានព្យាយាមដាក់សម្ពាធវិញ ដោយរកបានគ្រាប់តាមស្មើ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ជាលេងបាន 3នាទី ដែលធ្វើសម្រេចដោយកីឡាករ មិន រតនៈ មុនកីឡាករ សៀង ចន្ធា រកបានគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះវិញ នៅនាទី62 ។ បន្ទាប់មកកីឡាករ Lin Chen ក៏រកបានគ្រាប់តាមស្មើឲ្យឆាយនីសតៃប៉ិ នៅនាទី83 តែ 4នាទីក្រោយមក មិន រតនៈ ដដែល ក៏បន្ថែម 1គ្រាប់ទៀត នៅនាទី87 ដែលជាគ្រាប់ជ័យជម្នះជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ឈ្នះឆាយនីសតៃប៉ិ 3-2 តែម្ដង ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជារងបរាជ័យ 3-0 នៅទឹកដីហុងកុង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យ 3-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃអង្គារ ។ យ៉ាងណាមិញអ្នកគាំទ្របានមើលឃើញនូវភាពវិជ្ជមានមួយចំនួន ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជា ។ ជំនួបមិត្តភាពទល់នឹងក្រុមសម្បូរដោយ