ក្រុមម្ចាស់ផ្ទះ World Cup 2022 និងជាជើងឯកអាស៊ីពីរសម័យកាតា ទីបំផុតរកបានបីពិន្ទុដំបូងរបស់ខ្លួននៅក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក 2026 តំបន់អាស៊ីជុំទីបីក្រោយឈ្នះកៀហ្ស៊ីស៊ីស្ថាន 3-1។ Almoez Ali បើកការនាំមុខឱ្យកាតានៅនាទីទី 39 មុនពេលដែលគ្រាប់ទីពីរកើតឡើងនៅនាទីទី 63 ដោយគ្រាប់បាល់ចូលទីខ្លួនឯងរបស់
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កៀហ្ស៊ីស៊ីស្ថានដោយកីឡាករ Tamirian Kozubaev។ Alimardon Shukurov តបបានមួយគ្រាប់វិញឱ្យកៀហ្ស៊ីស៊ីស្ថាន តែ Ibrahim Al Hassan ជាអ្នកធានាជ័យជំនះឱ្យកាតានៅនាទីទី 81។ នេះជាបីពិន្ទុដំបូងសម្រាប់កាតា បន្ទាប់ពី 2 ប្រកួតដំបូងចាញ់អារ៉ាប់រួម និងស្មើកូរ៉េខាងជើង ឈរលេខបួនក្នុងពូលមាន 4 ពិន្ទុ។ ងាកមកក្រុមលេខមួយ និងលេខពីរក្នុងពូលជួបគ្នា អ៊ូសប៊ែលគីស្ថាន និងអ៊ីរ៉ង់បានត្រឹមស្មើគ្នា 0-0 ខណៈដែលអ៊ីរ៉ង់បាត់បង់កីឡាករម្នាក់នៅនាទីទី 57 ដោយ Saleh Hardani ទទួលបានកាតក្រហម។ ក្រុមទាំងពីរបន្តនាំមុខគេក្នុងពូល A នេះមាន 7 ពិន្ទុដូចគ្នាតែអ៊ូសប៊ែគីស្ថាននៅពីលើ។ នៅក្នុងពូលនេះដែរ អារ៉ាប់រួមក៏ធ្វើអ្វីកូរ៉េខាងជើងមិនបានដែរ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា 1-1។ កីឡាករបម្រុង Yahya Alghassani រកបានគ្រាប់នាំមុខឱ្យអារ៉ាប់រួមនៅនាទីទី 66 តែគ្រាប់តាមស្មើវិញបានដោយបាល់ពិន័យ 11 ម៉ែត្ររបស់ Kwang-Song Han។ លទ្ធផលនេះអារ៉ាប់រួមបន្តឈរលេខបីមាន 4 ពិន្ទុស្មើគ្នានឹងកាតា ខណៈកូរ៉េខាងជើងមាន 2 ពិន្ទុ និងកៀហ្ស៊ីស៊ីស្ថានគ្មានពិន្ទុរាប់៕