ប្រជាជនកូរ៉េខាងជើងបានអានព័ត៌មាននៃក្រុមបាល់ទាត់នារីរបស់ខ្លួនដែលបានឈ្នះជើងឯក ក្នុងព្រឹត្តិការណ៍ FIFA U-20 Women’s World Cup នៅទីក្រុង Bogota ប្រទេសកូឡុំប៊ី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍កាលពីថ្ងៃអង្គារ។
វីដេអូពីទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានបង្ហាញពីប្រជាជនដែល
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
រស់នៅក្នុងទីក្រុងព្យុងយ៉ាងសម្លឹងមើលព័ត៌មាននៃក្រុមកូរ៉េខាងជើងបានផ្តួលក្រុមជប៉ុន 1-0 នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃអាទិត្យ។
នេះជាការទទួលជ័យជម្នះលើកទីបីរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍ U-20 Women’s World Cup ស្មើជាមួយនឹងកំណត់ត្រារបស់ក្រុមអាឡឺម៉ង់ និងសហរដ្ឋអាមេរិកក្នុងការឈ្នះពានចំនួនបីដូចគ្នា នេះបើយោងតាមគេហទំព័ររបស់ FIFA។ FIFA បានបន្ថែមថា វាជាលើកទីមួយដែរ ដែលក្រុមកូរ៉េខាងជើងឈ្នះ 7 ប្រកួតជាប់ៗគ្នាក្នុងព្រឹត្តិការណ៍។
ជ័យជំនះរបស់ក្រុមនារី U-20 កូរ៉េខាងជើងទាំង 7 ប្រកួតរួមមាន ឈ្នះអាហ្សង់ទីន 6-2 ឈ្នះកូស្តារីកា 6-0 និង ឈ្នះហូឡង់ 2-0 នៅវគ្គវិលជុំក្នុងពូល។ ឈានដល់វគ្គ 16 ក្រុមចុងក្រោយ កូរ៉េខាងជើងបានយកឈ្នះ អូទ្រីស 5-2 យកឈ្នះប្រេស៊ីល 1-0 នៅវគ្គ 8 ក្រុម ឈ្នះ សហរដ្ឋអាមេរិក 1-0 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយឈ្នះជប៉ុន 1-0៕