អ្នកចាត់ការ Manchester City លោក Pep Guardiola បានបង្ហាញពីអារម្មណ៍មួរម៉ង បន្ទាប់ពីដឹងដំណឹងរបួសសសៃពួររបស់ខ្សែបម្រើការពារអេស្ប៉ាញ Rodri ដែលនឹងត្រូវអវត្តមានរយៈពេលយូរ។ ក្លាយជាកីឡាករនាំលេង និងសំខាន់បំផុតរបស់ City លោក Pep Guardiola ឱ្យដឹងថា ពិបាកនឹងរកអ្នកដែលអាចមកជំនួស
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករដែលមានសមត្ថភាពនៅតំបន់នេះ។
របួសសសៃពួរជង្គង់ដែលទទួលរងពេលជួប Arsenal សប្តាហ៍មុន គេរំពឹងថានឹងមិនអាចវិលត្រលប់ចូលលេងវិញឡើយរដូវកាលនេះ។
តាំងពីផ្លាស់ពី Atletico Madrid នៅឆ្នាំ 2019 Rodri បានបង្ហាញខ្លួននៅ English Premier League សរុប 174 ប្រកួត ហើយក្នុងចំណោមការបង្ហាញខ្លួន 174 ប្រកួតនោះ ឈ្នះសរុប 129 ប្រកួត ចាញ់តែ 19 ប្រកួត។
ជាពិសេសទៅទៀត ស្ថិតិបង្ហាញថាអវត្តមានរបស់ Rodri គឺជាពេលដែល City រងបរាជ័យច្រើនបំផុត។ ក្នុងចំណោម 21 ប្រកួតបរាជ័យរបស់ City ក្នុងនោះមាន 7 ប្រកួតដែលមិនមានវត្តមាន Rodri ពោលគឺអត្រាចាញ់ដល់ 33% នៅពេលអវត្តមានរបស់ Rodri។
រដូវកាលមុន Manchester City ពាក់រដូវកាលដំបូងចាញ់ 3 ប្រកួត សុទ្ធតែមិនមានវត្តមាន Rodri តែនៅពេលកីឡាករអេស្ប៉ាញរូបនេះត្រលប់មកវិញ City មិនស្គាល់ចាញ់ដល់ចប់រដូវកាល។
គ្មានអ្វីចម្លែកទេដែលកីឡាករវ័យ 28 ឆ្នាំរូបនេះដែលស៊ុតបញ្ចូលទីបាន 12 គ្រាប់សម្រាប់ក្លឹប និងអេស្ប៉ាញកាលពីរដូវកាលមុន ត្រូវដាក់ក្នុងបញ្ជីបេក្ខភាពដែលអាចឈ្នះជ័យលាភី Ballon d’Or ឆ្នាំនេះ។
Mateo Kovacic ត្រូវបានគេរំពឹងថានឹងជាអ្នកជំនួសកន្លែងរបស់ Rodri តែអវត្តមានកីឡាករវ័យ 28 ឆ្នាំរូបនេះ ធ្វើឱ្យហាងឆេងដែលគេគិតថា Manchester City ឈ្នះពានឆ្នាំនេះធ្លាក់ចុះយ៉ាងខ្លាំង៕