កីឡាករប្រណាំងរថយន្តអង់គ្លេស Lando Norris បានបន្តកាត់បន្ថយការនាំមុខរបស់ Max Verstappen ក្រោយ ប្រជែងឈ្នះការប្រណាំង F1 នៅសិង្ហបុរី។
Max Verstappen បានបញ្ចប់នៅចំណាត់ថ្នាក់លេខ 2 ដែលមានន័យថា Norris នៅពេលនេះតាមពីក្រោយកីឡាករហូឡង់ 52 ពិន្ទុខណៈនៅសល់ 6 ទីលានទៀត
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បញ្ចប់រដូវកាល។ Lando Norris គួរតែបានមួយពិន្ទុបន្ថែមទៅហើយដោយជាអ្នកជិះមួយជុំលឿនជាងគេ តែកីឡាករអូស្រ្តាលី Daniel Ricciardo ជាអ្នកធ្វើបានលឿនជាងគេនៅជុំចុងក្រោយ។
ក្រុម F1 McLaren នៅតែបន្តភាពខ្លាំងរបស់ខ្លួនខណៈដែលកីឡាករអូស្រ្តាលី Oscar Piastri ដែលឈ្នះនៅបាគូ ប្រទេសអាស៊ែបៃសង់នោះ ទទួលបានចំណាត់ថ្នាក់លេខបីនៅសិង្ហបុរីនេះ។
កីឡាកររបស់ Ferrari, Charles Leclerc ដែលចេញដំណើរចំណាត់ថ្នាក់លេខ 9 នោះបានបញ្ចប់នៅចំណាត់ថ្នាក់លេខ 4 ខណៈអនាគតកីឡាកររបស់ Ferrari, Lewis Hamilton បានចំណាត់ថ្នាក់លេខ 5។
ក្រោយការប្រណាំងចំនួន 18 ទីលាននេះ Max Verstappen បន្តនាំមុខមានសរុប 331 ពិន្ទុ តាមពីក្រោយ 52 ពិន្ទុដោយ Lando Norris និងលេខបី Charles Leclerc មាន 245 ពិន្ទុ។
F1 នឹងបន្តដំណើរទីលានទី 19 និង 20 ខែនៅខែតុលាខាងមុខនៅទឹកដីសហរដ្ឋអាមេរិក និងម៉ិកស៊ិក៕