ជម្លោះរវាង Kylian Mbappe និងអតីតក្លឹប Paris Saint-Germain កាន់តែស៊ីជម្រៅកាលពីថ្ងៃពុធ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងបានច្រានចោលការសម្រុះសម្រួលក្នុងជម្លោះជុំវិញប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ Mbappe កំពុងទាមទារប្រហែល 55 លានអឺរ៉ូ (60 លានដុល្លារ) ទោះបីជាផ្លាស់ទៅ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Real Madrid នៅរដូវក្តៅក៏ដោយ ដោយនិយាយថាក្លិបបានជំពាក់ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលមានសរសេរនៅក្នុងកិច្ចសន្យាពេលផ្លាស់ពី Monaco មកកាន់ PSG បូករួមនឹងប្រាក់ឈ្នួលរយៈពេល 3 ខែចុងក្រោយផងដែរ។ ខ្សែប្រយុទ្ធរូបនេះបានច្រានចោលសំណើសម្រុះសម្រួលដោយគណៈកម្មាការច្បាប់របស់លីគបារាំង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប៉ារីសរវាងតំណាងរបស់ខ្លួន និងមន្ត្រី PSG។ PSG អះអាងថា មេធាវីរបស់ Mbappe បានផ្ញើលិខិតផ្លូវច្បាប់បោះបង់សិទ្ធិក្នុងការទទួលប្រាក់ឈ្នួលកាលពីខែសីហាឆ្នាំមុន ប្រសិនបើគាត់ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅក្រុមដំបូងវិញ មុនពេលចាកចេញពីក្លឹបដោយមិនគិតថ្លៃផ្ទេរ ហើយបញ្ហានេះត្រូវបានជំទាស់ដោយក្រុមមេធាវីរបស់ Mbappe។ ករណីនេះទំនងជាត្រូវបានដោះស្រាយដោយតុលាការការងារ។ រំលឹកថា Kylian Mbappe បានចំណាយពេល 7 ឆ្នាំនៅក្លិបបារាំង Paris Saint Germain ឈ្នះជើងឯកលីគកំពូលបារាំង 6 លើក French Cup 4 លើក និងបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្រ្តក្លិបជាមួយនឹង 256 គ្រាប់ តែនៅតែមិនដែលឈ្នះជើងឯកអឺរ៉ុប UEFA Champions League នៅឡើយ៕