ក្រុមបាល់ទាត់អូស្រ្តាលីបានបន្តខកចិត្តក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក 2026 តំបន់អាស៊ី បន្ទាប់ពីធ្វើអ្វីក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីបាន ខណៈការប្រកួតបានបញ្ចប់ត្រឹមលទ្ធផល 0-0។ អូស្រ្តាលីទៅកាន់ទឹកដីចាកាតាប្រទេសឥណ្ឌូនេស៊ី សង្ឃឹមថានឹងអាចស្តាកិត្តិយសមកវិញក្រោយចាញ់ប្រកួតដំបូងទល់នឹងបារ៉ែន តែពួកគេបាន
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ត្រឹមខកចិត្តខណៈឱកាសមានតែមិនអាចសម្រេចបានដូចជានៅពេល Nestroy Irankunda ស៊ុតបុកបង្គោលទីនៅនាទីទី 33 ជាដើម។ ឥណ្ឌូនេស៊ីនៅពេលនេះពីរប្រកួតស្មើទាំងពីរ បន្ទាប់ពីស្មើក្រុមខ្លាំងអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃព្រហស្បតិ៍ និងកំពុងឈរលេខបួនក្នុងពូល C ជុំទីបីនេះ ខណៈដែលអូស្រ្តាលីឈរលេខ 5 មានត្រឹមមួយពិន្ទុ។ នៅក្នុងពូលនេះដែរ ជប៉ុនបន្តរកបានបីពិន្ទុលើកទីពីររបស់ខ្លួនក្រោយយកឈ្នះនៅទឹកដីបារ៉ែន 5-0។ ខ្សែប្រយុទ្ធ Feyenoord, Ayase Ueda បើកការនាំមុខឱ្យជប៉ុននៅនាទីទី 37 ដោយបាល់ពិន័យ 11 ម៉ែត្រ មុនពេលរកបានគ្រាប់ទីពីររបស់ខ្លួននៅដើមវគ្គទីពីរ។ ខ្សែបម្រើ Sporting, Hidemasa Morita ក៏រកបានពីរគ្រាប់ដែរនៅវគ្គទីពីរមុនពេលកីឡាករបម្រុង Koki Ogawa រកបានមួយគ្រាប់ចុងក្រោយឱ្យជប៉ុនយកឈ្នះបារ៉ែន 5-0 បន្តនាំមុខគេមាន 6 ពិន្ទុពេញក្នុងពូល C នេះ។ មួយគូចុងក្រោយក្នុងពូល C នេះ អារ៉ាប៊ីសាអ៊ូឌីតត្រូវការគ្រាប់បាល់ចុងម៉ោងទម្រាំយកឈ្នះចិនប្រផិតប្រផើយ 2-1។ ក្រុមរបស់លោក Roberto Mancini ត្រូវតាមពីក្រោយចិន បន្ទាប់ពីគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Ali Lajami មុនពេលដែលខ្សែការពារ Al-Ittihad, Hassan Kadish រកបានពីរគ្រាប់ម្នាក់ឯង។ អារ៉ាប៊ីសាអ៊ូឌីតឈ្នះការប្រកួតនេះ ទាំងក្រុមនៅសល់តែ 10 នាក់បន្ទាប់ពី Mohammed Kanno ទទួលបានកាតក្រហម។ ជ័យជំនះនេះធ្វើឱ្យអារ៉ាប៊ីសាអ៊ូឌីតឈរលេខពីរក្នុងពូល C នេះមាន 4 ពិន្ទុខណៈចិនក្រោមគេពីរប្រកួតចាញ់ទាំងពីរប្រកួត៕