Friday , October 18 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

គ្រូបង្វឹក​កម្ពុជា​ចេញការពារកូនក្រុម​ ដោយស្នើអ្នកគាំទ្រ កុំដាក់សម្ពាធលេីកីឡាករ

លោក Felix Dalams គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានស្នើអ្នកគាំទ្រកុំព្យាយាមរិះគន់ ឬដាក់សម្ពាធលើកីឡាករ ព្រោះពួកគេបានពលីច្រើនណាស់ ដើម្បីជួយក្រុមជម្រើសជាតិ ក៏ដូចជាចង់ឈ្នះជូនប្រទេស និងប្រជាជនរបស់ខ្លួន ទោះបីលោកនៅបន្ដដឹកនាំ ឬមានគ្រូបង្វឹកថ្មីក៏ដោយ ។ ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានក្រោយក្រុម

អានព៌ត័មានកីឡាក្នុងស្រុកផ្សេងៗទៀត

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមភ្ញៀវស្រីលង្កា ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី 2-4 បន្ទាប់ពីពេញម៉ោង 90នាទីស្មើគ្នា 1-1 ហើយបន្ដស្មើគ្នា 2-2 នៅក្នុងម៉ោងបន្ថែម 15នាទី 2ដង ក្នុងជំនួបជើងទី2 នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup Saudi Arabia 2027 នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃអង្គារ ។ លោក Felix បានលើកឡើងថា កូនក្រុមរបស់ខ្លួន បានព្យាយាម និងខំប្រឹងយ៉ាងខ្លាំង ហើយក៏ធ្វើបានល្អដែរ តែសំណាងមិននៅខាងកម្ពុជា ។ ដូច្នេះអ្នកគាំទ្រគួរយល់ពីការលះបង់មួយនេះ ទោះបីពួកគេចាញ់ប្រៀបគូប្រជែង ដែលមានកាយសម្បទាល្អ និងមានបទពិសោធន៍លេងនៅអឺរ៉ុប តែកីឡាករទាំងអស់ មានឆន្ទៈលេងដើម្បីជាតិ ហើយពួកគេក៏ខូចចិត្តខ្លាំង មិនចាញ់អ្នកគាំទ្រនោះទេ ។ ដូច្នេះសុំអ្នកគាំទ្រឈប់សម្ពាធ ទោះបីក្នុងរជ្ជកាលលោកដឹកនាំ ឬមានគ្រូថ្មីទៀតក៏ដោយ ។ ដោយឡែកលោក Abdullah Almutairi គ្រូបង្វឹកក្រុមជម្រើសជាតិស្រីលង្កា បានសម្ដែងក្ដីរីករាយ ដែលកូនក្រុមខ្លួន បាននាំមកនូវជ័យជម្នះ និងភាពសប្បាយរីករាយជូនប្រជាជនខ្លួន ។ យ៉ាងណាមិញ លោកក៏សរសើរក្រុមម្ចាស់ផ្ទះកម្ពុជាផងដែរ ដែលធ្វើបានល្អ នាំឲ្យការប្រកួតមានភាពជក់ចិត្តសម្រាប់អ្នកទស្សនា ។ បែបនេះក្ដីលោកក៏ទទួលស្គាល់ដែលថា ការចូលរួមពីការកូនកាត់ និងចូលសញ្ជាតិ គឺជាផ្នែកមួយ ដែលជំរុញឲ្យក្រុមខ្លួនធ្វើបានល្អផងដែរ ។ គួរដឹងថា ជំនួបដ៏តានតឹង ដែលមានអ្នកទស្សនាផ្ទាល់ 14,178 នាក់នេះ វគ្គទី1 ក្រុមគោព្រៃកម្ពុជា បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ក្នុងដាក់សម្ពាធលើគូប្រកួត តែមិនអាចទម្លាយសំណាញ់ទីក្រុមភ្ញៀវបានឡើយ ផ្ទុយទៅវិញ ស្រីលង្កា បានរកគ្រាប់បាល់នាំមុខ ១គ្រាប់មុន នៅវគ្គទី1 ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធ K. Oliver James នៅនាទី37 ។ យ៉ាងណាមិញក្រោយចប់ផ្ដើមលេងវគ្គទី២ ប្រមាណ 5នាទី កម្ពុជា ក៏តាមស្មើវិញ តាមរយៈការទាត់បាល់ពីលើប្រអប់គ្រោះថ្នាក់យ៉ាងល្អរបស់កីឡាករ ញាណ សុស៊ីដាន ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ 90នាទី ។ ឈានដល់ម៉ោងបន្ថែម 15នាទី 2ដង កម្ពុជា ក៏បានបើកការនាំមុខវិញ នៅនាទី98 ដែលធ្វើសម្រេចដោយកីឡាករ សុះ ស៊ូហាណា ហើយលទ្ធផលនេះ បានរក្សាស្ទើតែចប់ការប្រកួតទៅហើយ តែសោកស្ដាយ នៅក្នុងនាទីបង្គ្រប់បន្ថែម 1នាទីចុងក្រោយ ស្រីលង្កា ក៏វាយបកតាមស្មើវិញ 2-2 ដែលនាំឲ្យការប្រកួតឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ហើយស្រីលង្កា បានយកឈ្នះកម្ពុជា 4-2 ឡើងទៅជុំទី3 នៃពានរង្វាន់ AFC Asian Cup Saudi Arabia 20 តែម្ដង ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជារងបរាជ័យ 3-0 នៅទឹកដីហុងកុង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យ 3-0 ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុង ក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃអង្គារ ។ យ៉ាងណាមិញអ្នកគាំទ្របានមើលឃើញនូវភាពវិជ្ជមានមួយចំនួន ក្រោមការដឹកនាំរបស់លោក Koji Gyotoku គ្រូបង្វឹកបណ្ដោះអាសន្នក្រុមគោព្រៃកម្ពុជា ។ ជំនួបមិត្តភាពទល់នឹងក្រុមសម្បូរដោយ