លោក Jurgen Klopp បានត្រលប់មកទឹកដី Borussia Dortmund វិញ ទឹកដីដែលលោកធ្លាប់ចំណាយពេល 7 ឆ្នាំក្នុងនាមជាអ្នកចាត់ការ និងជាការដឹកនាំលើកដំបូងក្រោយចាកចេញពី Liverpool។ បុរសវ័យ 57 ឆ្នាំរូបនេះបានត្រលប់មកកាន់កីឡដ្ឋាន Westfalenstadion ដើម្បីដឹកនាំការប្រកួតពិសេសមួយ ផ្តល់កិត្តិយសដល់កីឡាករ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
របស់ Dortmund សញ្ជាតិប៉ូឡូញទាំងពីររូបរួមមាន Jakub Blaszczykowski និង Lukasz Piszczek ដែលបានប្រកាសចូលនិវត្តន៍កាលពីដើមឆ្នាំនេះ។ អ្នកគាំទ្រជាង 80,000 នាក់បានចូលរួមទស្សនាការប្រកួតនេះ ដើម្បីផ្តល់កិត្តិយសដល់កីឡាករប៉ូឡូញទាំងពីរ ដែលបានចំណាយពេលបូកបញ្ចូលគ្នា 20 ឆ្នាំលេងឱ្យ Dortmund និងស្ថិតក្រោមការដឹកនាំរបស់លោក Jurgen Klopp ដែលឈ្នះជើងឯក Bundesliga ពីរឆ្នាំជាប់គ្នានៅឆ្នាំ 2011 និង 2012 និង DFB Pokal ក៏ដូចជាឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅឆ្នាំ 2013។ បន្ទាប់ពីចំណាយពេល 7 ឆ្នាំជាមួយ Dortmund លោក Jurgen Klopp បានចាកចេញនៅឆ្នាំ 2015។ ការប្រកួតនេះក្រុម Team Kuba របស់ Blaszczykowski បានយកឈ្នះក្រុមរបស់ Lukasz Piszczek ដោយលទ្ធផលសប្បាយៗ 5-4។ អតីតកីឡាកររបស់ Dortmund ជើងចាស់មួយចំនួនទៀតក៏បានចូលរួមការប្រកួតនេះដែរដូចជា Nuri Sahin, Mars Hummels, Roman Weidenfeller និង Neven Subotic ជាដើម៕