ជើងឯកពិភពលោក 6 សម័យ Marc Marquez កាន់តែដាក់សម្ពាធលើអ្នកនាំមុខក្នុងតារាងជើងឯកពិភពលោកម៉ូតូ GP Jorge Martin ហើយ ក្រោយជ័យជំនះនៅ San Marino Grand Prix។ កីឡាករអេស្ប៉ាញ Marc Marquez ដណ្តើមបានជើងឯកពីរព្រឹត្តិការណ៍ជាប់គ្នាហើយ បន្ទាប់ពីទើបឈ្នះការប្រណាំងនៅទីលាន Aragon
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
លើទឹកដីអេស្ប៉ាញសប្តាហ៍មុន។ ជ័យជំនះរបស់ Marc Marquez នៅពេលនេះធ្វើឱ្យគេដេញតាមអ្នកនាំមុខនៅក្នុងតារាងជើងឯកពិភពលោក Jorge Martin មកត្រឹម 7 ពិន្ទុប៉ុណ្ណោះ បន្ទាប់ពី Martin រកបានត្រឹមមួយពិន្ទុប៉ុណ្ណោះនៅទឹកដីសាន់ម៉ារីណូនេះ។ ចាប់ផ្តើមពីលេខ 9 Marc Marquez ត្រូវបានគេមើលរំលងទៅហើយ តែកត្តាអាកាសធាតុ ការប្រណាំងលើកស្ថានភាពទីលានសើម Marc Marquez បានប្រជែងឈ្នះដោយមកដល់ទីព្រ័ត្រមុនគេនៅចំពោះមុខកីឡាករអ៊ីតាលី Francesco Bagnaiaនិងលេខបីក៏ជាកីឡាករអ៊ីតាលីផងដែរគឺ Enea Bastianini។ ទីលានបន្ទាប់ដែលជាទីលានទី 14 ក្នុងចំណោម 20 ទីលានរដូវកាលនេះ ម៉ូតូ GP នឹងធ្វើដំណើរទៅទឹកដីអ៊ីតាលីថ្ងៃទី 22 ខែកញ្ញានេះ៕