Tennis US Open Finals កីឡាករវាយកូនបាល់លេខមួយពិភពលោក Jannik Sinner និងកីឡាការិនីបេឡារុស Aryna Sabalenka បានគ្រងជើងឯកព្រឹត្តិការណ៍ Grand Slam ចុងក្រោយប្រចាំឆ្នាំ US Open ខណៈបេក្ខភាពវគ្គផ្តាច់ព្រ័ត្រអាមេរិកទាំងពីរនាក់ សុទ្ធតែបរាជ័យ។ សម្រាប់ការប្រកួតផ្នែកបុរស
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករអ៊ីតាលី Jannik Sinner ដណ្តើមបាន Grand Slam ទីពីររបស់ខ្លួនក្នុងឆ្នាំនេះ បន្ទាប់ពីឈ្នះលើកដំបូង Australian Open កាលពីខែមករា។ Taylor Fritz ដែលចង់ក្លាយជាកីឡាករអាមេរិកដំបូងឈ្នះជើងឯក US Open តាំងពី Andy Roddick នៅឆ្នាំ 2003 នោះ បានត្រឹមខកចិត្តក្រោយបរាជ័យក្រោមស្នាដៃ Jannik Sinner 6-3 6-4 និង 7-5។ Jannik Sinner ក៏បានក្លាយជាកីឡាករអ៊ីតាលីដំបូងឈ្នះជើងឯក Grand Slam ពីរក្នុងមួយឆ្នាំ បន្ទាប់ពីអ្នកធ្វើបានចុងក្រោយគឺ Guillermo Vilas តាំងពីឆ្នាំ 1677 និងជាកីឡាករអ៊ីតាលីដំបូងដែរដែលឈ្នះជើងឯក US Open។ ងាកមកការប្រកួតផ្នែកនារីវិញ Aryna Sabalenka គឺជាជើងឯកបន្ទាប់ពីយកឈ្នះកីឡាការិនីអាមេរិក Jessica Pegula នៅវគ្គផ្តាច់ព្រ័ត្រផងដែរ 7-5 និង 7-5។ នេះជាជើងឯក Grand Slam ទីបីសម្រាប់ Sabalenka និងជាជើងឯក Grand Slam ទីពីរក្នុងឆ្នាំនេះដែរ បន្ទាប់ពីឈ្នះជើងឯក Australian Open កាលពីដើមឆ្នាំ។ Aryna Sabalenka ធ្លាប់មានប្រវត្តិចាញ់នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំមុនក្រោមស្នាដៃ Coco Gauff។ ការប្រកួតដែលចំណាយពេល 1 ម៉ោង 53 នាទី Aryna Sabalenka ទទួលបានប្រាក់រង្វាន់ 3.6 លានដុល្លារអាមេរិកក្នុងនាមជាជើងឯក៕