Cristiano Ronaldo បានក្លាយជាកីឡាករដំបូងដែលស៊ុតបញ្ចូលទី 900 គ្រាប់ក្នុងអាជីពបាល់ទាត់កម្រិតកំពូល ខណៈដែលព័រទុយហ្កាល់យកឈ្នះក្រូអាស៊ី 2-1។ កីឡាករវ័យ 39 ឆ្នាំរូបនេះបានស៊ុតបាល់វ៉ូឡេនៅនាទីទី 34 ដែលជាគ្រាប់នាំមុខ 2-0 សម្រាប់ព័រទុយហ្កាល់បន្ទាប់ពី Diogo Dalot បើកការនាំមុខនៅនាទីទី 7។ មួយគ្រាប់នេះ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក៏ជាការពន្លាតគ្រាប់បាល់ដល់ 131 គ្រាប់ឱ្យក្រុមព័រទុយហ្កាល់ ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ 900 គ្រាប់នេះគឺបូកបញ្ចូលតាំងពីពេលប្រកួតអាជីពបាល់ទាត់ជាមួយ Sporting Lisbon, Manchester United, Real Madrid, Juventus និង Al-Nassr។ នេះជាបីពិន្ទុដំបូងសម្រាប់ព័រទុយហ្កាល់ផងដែរ ក្នុងប្រកួតដំបូងរដូវកាលថ្មី UEFA Nations League ឈរលើគេក្នុងពូល League A ជាមួយប៉ូឡូញដែលបានយកឈ្នះស្កុតឡេនផងដែរ៕