ខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Luis Suarez បានប្រកាសកាលពីថ្ងៃចន្ទថា ការប្រកួតវគ្គជម្រុះ World Cup ទល់នឹងប៉ារ៉ាហ្កាយ នឹងជាការប្រកួតចុងក្រោយរបស់ខ្លួនឱ្យក្រុមជម្រើសជាតិ។
កីឡាករវ័យ 37 ឆ្នាំដែលបង្ហាញខ្លួនបាន 142 ប្រកួតឱ្យក្រុមជម្រើសជាតិ បានបង្ហាញខ្លួនដំបូងតាំងពីឆ្នាំ 2007 និងជាសមាជិកសំខាន់របស់អ៊ុយរូហ្កាយដែល
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2010 នៅអាហ្វ្រិកខាងត្បូង និងឈ្នះជើងឯក Copa America នៅឆ្នាំ 2011។
រយៈពេល 17 ឆ្នាំជាមួយក្រុមជម្រើសជាតិ Luis Suarez រកគ្រាប់បាល់បាន 69 គ្រាប់ ក្លាយជាអ្នកស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិរបស់ខ្លួន។
មិនត្រឹមតែបុណ្ណោះទេ Suarez ក៏ធ្លាប់បាននិយាយថា Inter Miami នឹងជាក្លិបអាជីពចុងក្រោយរបស់ខ្លួនដែរ បន្ទាប់ពីផ្លាស់មកកាន់ក្របខណ្ឌ Major League Soccer នេះឆ្នាំមុនដើម្បីរួមអាជីពជាមួយអតីតមិត្តរួមក្រុមនៅ Barcelona, Lionel Messi, Sergio Busquet និង Jordi Alba។
អ៊ុយរូហ្កាយ នឹងទទួលភ្ញៀវប៉ារ៉ាហ្កាយថ្ងៃសុក្រនេះនៅកីឡដ្ឋាន Centenario ទីក្រុង Montevideo សម្រាប់ការប្រកួតវគ្គជម្រុះ World Cup 2026 តំបន់អាមេរិកខាងត្បូង មុនពេលបន្តជួបវេណេស៊ុយអេឡាបួនថ្ងៃបន្ទាប់៕