ខ្សែការពាររបស់ក្លិបសារិកាព្រៃ Newcastle, Kieran Trippier បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសហើយនៅក្នុងវ័យ 33 ឆ្នាំ។ Kieran Trippier មានមុខលេងឱ្យក្រុមអង់គ្លេសសរុប 54 លើក និងរកបានមួយគ្រាប់គត់ ជាបាល់ហ្វ្រីឃីកនៅពេលចាញ់ក្រូអាស៊ីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 នៅរុស្ស៊ី។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ខ្សែការពារស្លាបស្តាំរបស់ Newcastle រូបនេះ ត្រូវបានកោះហៅចូលក្រុមជម្រើសដំបូងនៅឆ្នាំ 2017 ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការអង់គ្លេស Gareth Southgate។ Trippier តែងតែជាជម្រើសដំបូងរបស់លោក Southgate នៅ Euro 2024 ដោយបង្ហាញខ្លួន 11 នាក់ដំបូង 6 ប្រកួត មុនពេលបាត់បង់តំណែងទៅកាន់ Luke Shaw នៅវគ្គផ្តាច់ព្រ័ត្រពេលចាញ់អេស្ប៉ាញ។ Kieran Trippier បានផ្លាស់មកកាន់ Newcastle ពី Atletico Madrid នៅឆ្នាំ 2022 និងបង្ហាញខ្លួនសរុបបាន 73 ប្រកួត។ តែរដូវកាលថ្មីនេះ កីឡាករវ័យ 33 ឆ្នាំរូបនេះកំពុងស្ថិតនៅជម្រើសរបស់លោកអ្នកចាត់ការ Eddie Howe ដែលដាក់ឱ្យ Tino Livramento ជាជម្រើសដំបូង៕