ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku បានធ្វើដំណើរទៅដល់ទឹកដី Napoli ហើយដើម្បីសម្រេចរួចរាល់ការផ្ទេរ ផ្លូវការពីក្លិបបាល់ទាត់តោខៀវ Chelsea ក្នុងតម្លៃ 30 លានអឺរ៉ូ។ អ្នកគាំទ្រ Napoli រាប់រយនាក់បានរង់ចាំទទួលកីឡាករវ័យ 31 ឆ្នាំរូបនេះ នៅអាកាសយានដ្ឋាន Ciampino ទីក្រុង Rome។ ការផ្លាស់លើកនេះ
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
គឹនឹងឃើញ Lukaku រួមការងារជាថ្មីជាមួយលោក Antonio Conte ដែលនៅជាមួយគ្នាពេល លោក Conte ដឹកនាំ Inter Milan ហើយ Lukaku មានរដូវកាលដ៏អស្ចារ្យរបស់ខ្លួនរួមមានការបង្ហាញខ្លួនសរុប 95 ប្រកួតរកបាន 64 គ្រាប់។ បន្ទាប់ពីផ្លាស់ទៅ Chelsea នៅឆ្នាំ 2021 ក្នុងតម្លៃ 115 លានអឺរ៉ូ Lukaku មិនជោគជ័យនៅទឹកដីអង់គ្លេសឡើយ ដោយបានចាកចេញមកអ៊ីតាលីក្នុងលក្ខខណ្ឌខ្ចីជើង 2 រដូវកាលជាមួយ Inter Milan និង AS Roma។ Chelsea កំពុងព្យាយាមលក់ចេញកីឡាកររបស់ខ្លួនដើម្បីបន្ធូរបន្ថយការចំណាយ ស្របពេលដែលនៅពេលនេះមានកីឡាករក្នុងក្រុមដំបូងដល់ទៅជាង 40 នាក់ ក្រោយទិញថ្មី 11 នាក់រដូវក្តៅនេះ។ Chelsea នឹងត្រូវទទួលភ្ញៀវ Crystal Palace ថ្ងៃអាទិត្យនេះ សប្តាហ៍ទី ៣ English Premier League៕