អ្នកចាំទី Real Madrid កីឡាករ Thibaut Courtois បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីគោលជំហររបស់ខ្លួន ថាមិនលេងឱ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកឡើយក្រោមការដឹកនាំរបស់អ្នកចាត់ការបច្ចុប្បន្នលោក Domenico Tedesco។
Courtois ដែលគេស្គាល់ថា ជាអ្នកចាំទីកំពូលម្នាក់នៅលើលោក មិនត្រូវបានកោះហៅចូលក្រុម
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ជម្រើសជាតិប៊ែលហ្ស៊ិកឡើយនៅ Euro 2024 បន្ទាប់ពីមានបញ្ហាជាមួយលោក Tedesco ឆ្នាំមុន និងត្រូវបានជំនួសដោយ Koen Casteels។
Courtois បានបង្ហោះក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា៖ «ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ និងកិត្តិយស ពាក់អាវជម្រើសជាតិ ហើយខ្ញុំក៏ធ្លាប់ស្រមៃថាអាចពាក់បានលើសពី 100 ដងថែមទៀត។ ជាអកុសល បន្ទាប់ពីបញ្ហាជាមួយគ្រូបង្វឹក ហើយបន្ទាប់ពីការគិតពិចារណាយ៉ាងយូរ ខ្ញុំបានសម្រេចចិត្តមិនត្រលប់ទៅក្រុមជម្រើសជាតិបែលហ្ស៊ិកវិញក្រោមការគ្រប់គ្រងរបស់គាត់ទេ»។
ជុំវិញបញ្ហានេះដែរ សហព័ន្ធកីឡាបាល់ទាត់ប៊ែលហ្ស៊ិក បានទទួលយកការសម្រេចចិត្ត និងហេតុផលដែលបានបកស្រាយរបស់ Courtois ផងដែរ។ កីឡាករវ័យ ៣២ ឆ្នាំ ដែលមានរបួសសសៃពួរ សម្រាកស្ទើពេញមួយរដូវកាលមុននោះ បានជាទាន់ពេល Real Madrid លេងវគ្គផ្តាច់ព្រ័ត្រឈ្នះពាន UEFA Champions League។
របៀបលេងរបស់លោក Tedesca ដែលដឹកនាំប៊ែលហ្ស៊ិក បានទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្រ ដែលធ្វើឱ្យ ការងាររបស់លោកនៅប៊ែលហ្ស៊ិកទំនងជាមិនយូរអង្វែងឡើយ ស្របពេលដែលប៊ែលហ្ស៊ិកខកចិត្តនៅ Euro 2024 ធ្លាក់ត្រឹមវគ្គ 16 ក្រុម៕