ក្របខណ្ឌបាល់ទាត់កំពូល Premier League បានចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួនហើយ នៅចុងសប្តាហ៍កន្លងទៅ ខណៈក្រុមការពារតំណែងជើងឯក Manchester City ឈ្នះនៅទឹកដីតោខៀវ Chelsea 2-0។
Erling Haaland បង្ហាញខ្លួនលើកទី 100 ឱ្យ Manchester City និងបានគ្រាប់បាល់ក្នុងការប្រកួតនេះដែរ ខណៈដែល
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Mateo Kovacic ជាអ្នកធានា 3 ពិន្ទុ។ នេះជាគ្រាប់ទី 91 សម្រាប់ Haaland តាំងពីផ្លាស់ពី Dortmund នៅឆ្នាំ 2022 ហើយនេះក៏ជាគ្រាប់បើករដូវកាលទី 3 ដែរសម្រាប់កីឡាករន័រវេសរូបនេះ ពោលគឺប្រកួតបើករដូវកាល ២ រដូវកាលកន្លងមក សុទ្ធតែរកគ្រាប់បាល់បាន។
ងាកទៅក្រុមគូប្រជែងកាំភ្លើងធំ Arsenal ក៏រកបានបីពិន្ទុក្នុងផ្ទះដែរក្រោយឈ្នះ Wolves 2-0 ដោយគ្រាប់បាល់របស់ Kai Havertz និង Bukayo Saka។
ចំណែកឯហង្សក្រហម Liverpool យកឈ្នះនៅទឹកដីក្រុមឡើងថ្មី Ipswich Town 2-0 ដោយគ្រាប់បាល់របស់ Diogo Jota និង Mohamed Salah ជាការជ័យជំនះបើកទំព័រថ្មីនៃការដឹកនាំរបស់អ្នកចាត់ការថ្មី Arne Slot ស្របពេលដែល Ipswich Town បានត្រឹមខកចិត្តក្នុងការបង្ហាញខ្លួននៅ Premier League លើកដំបូងក្នុងរយៈពេល 22 ឆ្នាំ។
Manchester United ក៏រកបានបីពិន្ទុក្នុងសប្តាហ៍ដំបូងនេះដែរក្រោយយកឈ្នះ Fulham កាលពីយប់ថ្ងៃសុក្រ 1-0 ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធចំនូលថ្មី Joshua Zirkzee។ Brighton កំពុងនាំមុខក្នុងតារាងក្រោយឈ្នះនៅទឹកដី Everton 3-0 តាមពីក្រោយដោយ Arsenal, Liverpool, Man City, Aston Villa ដែលឈ្នះនៅទឹកដី West Ham ខណៈ Brentford យកឈ្នះ Crystal Palace។ នៅសល់មួយប្រកួតទៀតរាត្រីនេះ Tottenham Hotspur ធ្វើដំណើរទៅទឹកដីក្រុមឡើងថ្មី Leicester City៕