ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Real Madrid, Kylian Mbappe បានបញ្ចប់ជោគជ័យក្នុងការទិញយកភាគហ៊ុនធំរបស់ក្លិបបាល់ទាត់ Caen នៅលីគទីពីរបារាំងមកគ្រប់គ្រង។
Interconnected Ventures ដែលបង្កើតឡើងដោយ Mbappe បានទិញភាគហ៊ុនធំនៅក្នុងក្លឹបបារាំងនេះតាមរយៈដៃគូវិនិយោគរបស់ខ្លួនគឺ Coalition Capital ។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករជម្រើសជាតិបារាំងវ័យ 25 ឆ្នាំត្រូវបានគេរាយការណ៍ថា បានវិនិយោគប្រាក់ផ្ទាល់ខ្លួនប្រហែល 15 លានអឺរ៉ូ (12.6 លានផោន) តាមរយៈមូលនិធិវិនិយោគនេះ។ Coalition Capital បានមកជំនួសម្ចាស់ភាគហ៊ុនធំពីមុន គឺមូលនិធិវិនិយោគអាមេរិក Oaktree ។
Pierre-Antoine Capton ដែលជាប្រធានក្រុមប្រឹក្សាគ្រប់គ្រងក្លឹបបច្ចុប្បន្ននៅតែជាម្ចាស់ភាគហ៊ុនភាគតិច។
Capton បាននិយាយថា៖ «វាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ Caen ដើម្បីអាចពឹងផ្អែកលើ Coalition Capital សម្រាប់ការអភិវឌ្ឍន៍របស់ខ្លួន។ តម្លៃ ការប្តេជ្ញាចិត្ត និងចក្ខុវិស័យដ៏អស្ចារ្យនៃកីឡា គឺជាទ្រព្យសម្បត្តិតែមួយគត់សម្រាប់គម្រោងនេះ»។
Caen ដែលត្រូវកាត់ចេញពីលីគកំពូលបារាំង Ligue1 កាលពីឆ្នាំ 2019 បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 6 កាលពីរដូវកាលមុន ហើយចាប់ផ្តើមយុទ្ធនាការ Ligue2 របស់ពួកគេនៅថ្ងៃទី 17 ខែសីហា ទល់នឹង Paris FC មួយថ្ងៃមុនពេល Mbappe អាចបង្ហាញខ្លួនជាលើកដំបូងនៅ La Liga ឱ្យ Real Madrid ទល់នឹង Real Mallorca បន្ទាប់ពីការផ្ទេរពី PSG ថ្មីៗនេះ៕