ក្រុម Manchester City និង Chelsea នឹងត្រូវប្រកួតគ្នាដើម្បីដណ្តើមពានដ៏ធំបំផុតក្នុងកីឡាបាល់ទាត់កម្រិតក្លិបរបស់អឺរ៉ុបនៅចុងខែនេះ ប៉ុន្តែ ក្លិបទាំង២នៅសល់សមិទ្ធផលជាច្រើនដែលត្រូវដណ្តើមយក នៅពេលដែលពួកគេជួបគ្នាក្នុងជំនួបសាកល្បងនៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍។
Man City អាចឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី៥របស់ខ្លួនក្នុងរយៈពេល១០ឆ្នាំ ប្រសិនបើទទួលជ័យជម្នះ ដើម្បីពង្រឹងទីតាំងរបស់ខ្លួនក្នុងនាមជាក្រុមខ្លាំងនៅក្នុងក្របខ័ណ្ឌកីឡាបាល់ទាត់អង់គ្លេស ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ បើគិតចាប់តាំងពីទទួលបានសាច់ប្រាក់គាំទ្រពីមហាសេដ្ឋត្រកូល Abu Dhabi ដើម្បីកសាងភាពខ្លាំងរបស់ពួកគេលើទីលាន។ ការអភិវឌ្ឍរបស់ Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានជួយឲ្យពួកគេឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League ជាលើកទី៣របស់ពួកគេ បើគិតចាប់តាំងពី ស្ថិតក្រោមការកាន់កាប់របស់លោក Roman Abramovich កាលពីឆ្នាំ២០១៣។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមតោខៀវ នៅតែត្រូវខិតខំបន្ថែមទៀតនៅរដូវកាលនេះ ដោយសារតែការចាប់ផ្តើមមិនបានល្អក្រោមការដឹកនាំរបស់លោក Frank Lampard ខណៈដែលចំណាត់ថ្នាក់លេខ៣របស់ពួកគេ ដើម្បីឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ មិនទាន់ធានាបាននៅឡើយទេ។ ក្រុមរបស់លោក Tuchel កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ លើតារាង Premier League ដោយនាំមុខ៣ពិន្ទុលើក្រុមឈរលេខ៥ West Ham៕
ប្រភពព័ត៌មាន៖ Channel News Asia