ក្លិបបិសាចក្រហម Manchester United កំពុងស្ថិតក្នុងដំណើរការរៀបចំឡើងវិញគ្រប់ផ្នែកទាំងអស់ ធានាឱ្យបានការចំណាយដែលសមស្របមួយ បូករួមទាំងគម្រោងកាត់បន្ថយបុគ្គលិកដល់ទៅប្រហែល 250 នាក់ក្នុងចំណោមបុគ្គលិកសរុបជាង 1,100 នាក់។
ក្រុមរបស់លោក Erik ten Hag នឹងចាកចេញសម្រាប់ដំណើរទេសចរណ៍
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
បីប្រកួត Pre-Season នៅសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ។
បុគ្គលិកដែលរំពឹងថានឹងរួមដំណើរជាមួយ Manchester United សម្រាប់ការប្រកួត Pre-Season នៅសហរដ្ឋអាមេរិកមួយចំនួន ត្រូវបានប្រាប់ថាពួកគេមិនត្រូវបានជ្រើសរើស រឺក៏ជាបុគ្គលិកដែលស្ថិតក្នុងហានីភ័យនៃការបាត់បង់ការងារ។
ក្រុមហ៊ុន Ineos របស់លោក Jim Ratcliffe បានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការចំណាយនៅ Old Trafford ទោះបីជាមានការមិនសប្បាយចិត្តក្នុងចំណោមបុគ្គលិកដែលជឿថាការសន្សំមានតិចតួចក្រោមការកាន់កាប់របស់ម្ចាស់ភាគហ៊ុនថ្មីក៏ដោយ។
រដូវក្តៅនេះ Manchester United បានចំណាយលុយជិត 90 លានផោនហើយក្នុងការនាំយកកីឡាករថ្មីរួមមានខ្សែការពារ Leny Yoro និងខ្សែប្រយុទ្ធ Joshua Zirkzee តែក៏បានលក់ចេញកីឡាករមួយចំនួនបានប្រាក់ប្រមាណជាង 30 លានផោនរួមមាន Mason Greenwood, Willy Kambwala និង Donny van der Beek៕