ប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើដំណើរមកកាន់ភូមិអូឡាំពិក 2024 ថ្ងៃទី22 ខែកក្កដា 4ថ្ងៃមុនពិធីបើកចូលមកដល់។
អំឡុងទស្សនៈកិច្ចនេះ លោកប្រធានាធិបតីបានជួបជាមួយប្រតិភូ កីឡាករ និងទទួលទានអាហាររួមជាមួយអត្តពលិកដែលស្នាក់នៅភូមិកីឡា។
អូឡាំពិកប៉ារីស 2024 ចាប់ផ្តើមផ្លូវការនៅថ្ងៃសុក្រ ទី26
ខែកក្កដានេះ ស្របពេលដែលមានក្តីកង្វល់ផ្នែកសន្តិសុខ ពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមនៅអ៊ុយក្រែន និងហ្កាហ្សា។ នគរបាលប្រមាណ 45 000នាក់ រួមទាំងកម្លាំងប្រតិបត្តិការពិសេស ត្រូវដាក់ពង្រាយធានាសុវត្ថិភាពក្នុងពិធីបើក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកប្រារព្ធពិធីបើកផ្លូវការនៅតាមដងទន្លេសែន នាទីក្រុងប៉ារីស ពោលគឺជារបថថ្មីមួយ ដែលពិធីបើកត្រូវរៀបចំក្រៅកីឡដ្ឋាន ហើយរៀបចំតាមដងទន្លេ ដែលត្រូវដង្ហែក្បួនប្រតិភូកីឡាលើទូកបែបនេះ ៕