ក្លិបបាល់ទាត់ទួកគី Besiktas បានប្រកាសតែងតាំងអ្នកចាត់ការថ្មីសញ្ជាតិហូឡង់លោក Giovanni van Bronckhorst នៅថ្ងៃពុធម្សិលមិញនេះ ជំនួសតំណែងលោក Fernando Santos ដែលត្រូវបានបញ្ចប់តំណែងកាលពីខែមេសា។ បុរសសញ្ជាតិហូឡង់រូបនេះ បានចុះហត្ថលេខាដឹកនាំក្រុមដែលមានមូលដ្ឋាននៅរដ្ឋធានី
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Istanbul មួយនេះរយៈពេល 2 ឆ្នាំ។ ត្រូវមួយរដូវកាលមុន Besiktas បានផ្លាស់ប្តូរអ្នកចាត់ការដល់ទៅ 4 នាក់ បូករួមទាំងលោក Santos ជំនួសតំណែងអ្នកចាត់ការបណ្តោះអាសន្ន Sadar Topraktepe តែឈ្នះជើងឯក Turkish Cup។ លោក Giovanni van Bronckhorst អតីតខ្សែបម្រើក្រុមជម្រើសជាតិហូឡង់ បានចាប់ផ្តើមអាជីពជាគ្រូបង្វឹក/អ្នកចាត់ការរបស់ខ្លួនដំបូងជាមួយ Feyenoord នៅឆ្នាំ 2015 នៅបានដឹកនាំក្រុមឈ្នះជើងឯក KNVB Cup ក្នុងរដូវកាលដំបូង មុនពេលឈ្នះជើងឯកលីគកំពូលហូឡង់រដូវកាលបន្ទាប់។ បន្ទាប់ពីចំណាយពេល 3 រដូវកាលជាមួយក្លិបហូឡង់ Van Bronckhorst បានចំណាយពេលមួយរដូវកាលនៅលីគចិនជាមួយ Guangzhou មុនពេលជំនួសលោក Steven Gerrard នៅ Rangers នៅឆ្នាំ 2021។ Van Bronckhorst បានដឹកនាំ Rangers ឡើងវគ្គផ្តាច់ព្រ័ត្រ Europa League និងឈ្នះជើងឯក Scottish Cup និងជួយក្រុមឈានដល់វគ្គជម្រុះ Champions League លើកដំបូងក្នុងរយៈពេល 12 ឆ្នាំ មុនពេលត្រូវបញ្ចប់តំណែងរដូវកាលបន្ទាប់៕