ប្រធានក្រុមជម្រើសជាតិឥណ្ឌា Sunil Chhetri បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ បន្ទាប់ពីការប្រកួតជម្រុះ World Cup ទល់នឹងគុយវែតថ្ងៃទី 6 ខែមិថុនាខាងមុខ នេះបើតាមការប្រកាសរបស់កីឡាករវ័យ 39 ឆ្នាំរូបនេះកាលពីថ្ងៃព្រហស្បតិ៍។ Sunil Chhetri បានចំណាយពេលជាងពាក់កណ្តាលទសវត្សរ៍ជាមួយក្រុម
ជម្រើសជាតិឥណ្ឌា និងបានស៊ុតបញ្ចូលទីសរុប 94 គ្រាប់ ក្លាយជាកីឡាករដែលកំពុងប្រកបអាជីពស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី 3 បន្ទាប់ពី Cristiano Ronaldo និង Lionel Messi។
Chhetri គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជម្រើសជាតិឥណ្ឌាសរុប 150 លើក តាំងពីការបង្ហាញខ្លួនដំបូងទល់នឹងប៉ាគីស្ថាននៅឆ្នាំ 2005។
រំលឹកថា Sunil Chhetri បានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លិបបាល់ទាត់ Mohun Bagan នៅឆ្នាំ 2002 និងចុងក្រោយបំផុតមកដល់បច្ចុប្បន្នជាមួយក្លិប Bengaluru ពីឆ្នាំ 2016 ក៏ដូចជាធ្លាប់បង្ហាញប្រកបអាជីព ទឹកដីអាមេរិក និងព័រទុយហ្កាល់ជាដើម៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com