ក្រុមបាល់ទាត់អាល្លឺម៉ង់ Bayer Leverkusen បានបំបែកកំណត់ត្រាអឺរ៉ុបជាក្រុមដែលប្រកួតមិនចាញ់សោះក្នុងរដូវកាលដល់ 49 ប្រកួតក្រោយស្មើ AS Roma កក់កៅអីវគ្គផ្តាច់ព្រ័ត្រ UEFA Europa League។ Roma ត្រូវតាមពីក្រោយពីរគ្រាប់ក្រោយចាញ់ជើងទីមួយក្នុងទឹកដីរបស់ខ្លួន 2-0 តែបាល់ពិន័យ 11 ម៉ែត្រពីរលើកសំរេចដោយ
Leandro Paredes ធ្វើឱ្យ Roma តាមស្មើវិញសរុបទាំងពីរជើងត្រឹមនាទីទី 66។ យ៉ាងណាក្តី ក្រុមរបស់លោក Xabi Alonso ដែលប្រឈមនឹងបរាជ័យលើកដំបូងក្នុងរដូវកាលនោះ ក៏តបបានមួយគ្រាប់វិញនៅនាទីទី 82 ដោយបាល់ចូលទីខ្លួនឯងរបស់ Gianluca Mancini មុនពេលដែលកីឡាករបម្រុង Josip Stanisic ស៊ុតបញ្ចូលទីតាមស្មើចុងម៉ោង 90+7 ឱ្យ Leverkusen និងឡើងវគ្គផ្តាច់ព្រ័ត្រ Europa League ជាមួយនឹងជ័យជំនះសរុបទាំងពីរជើង 4-2។ គិតមកដល់ពេលនេះ 49 ប្រកួតគ្រប់ក្របខណ្ឌ Leverkusen ឈ្នះ 40 ស្មើ 9 មិនដែលចាញ់។ Leverkusen ដែលចាញ់ Roma វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររដូវកាលមុននោះ បានបំបែកកំណត់ត្រាក្រុមដែលលេងមិនចាញ់នៅអឺរ៉ុបច្រើនប្រកួតបំផុតដែលកាន់កាប់ដោយ Benfica របស់ព័រទុយហ្កាល់ 48 ប្រកួតពីខែធ្នូឆ្នាំ 1963 ដល់ ខែកុម្ភៈឆ្នាំ 1965។ ក្រុមរបស់លោក Xabi Alonso នៅពេលនេះស្ថិតក្នុងដំណើរស្វែងរកជើងឯកបីក្នុងមួយរដូវកាលដោយនឹងត្រូវជួបជាមួយ Atalanta នៅវគ្គផ្តាច់ព្រ័ត្រ Europa League។ Leverkusen ក្រៅពីឈ្នះជើងឯក Bundesliga លើកដំបូង ពួកគេក៏មានឱកាសដណ្តើមពាន German Cup ដែរដោយនឹងត្រូវជួបជាមួយក្រុមនៅលីគទីពីរអាល្លឺម៉ង់ Kaiserslautern នៅវគ្គផ្តាច់ព្រ័ត្រ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com