លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានគូសបញ្ជាក់ថា សហព័ន្ធ និងគ្រប់បណ្ដាក្លិប គឺស្វាគមន៍ក្រុមវិសាខាត្រឡប់មកវិញជានិច្ច តែទន្ទឹមជាមួយគ្នា ក៏ត្រូវពិនិត្យមើលច្បាប់អន្ដរជាតិ ទាំងច្បាប់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី(AFC) ក៏ដូចជាច្បាប់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) ជាមុនសិតថា
តើការត្រឡប់ចូលមកវិញបាន ឬមិនបាន?
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីស្រាយចម្ងល់មហាជន ពាក់ព័ន្ធនឹងការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល កាលពីល្ងាចថ្ងៃទី11 ខែមីនា ឆ្នាំ2024 នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីសហព័ន្ធទទួលបានលិខិតស្នើសុំការបកស្រាយពីក្លិបបាល់ទាត់ វិសាខា ដែលមានចម្ងល់ពាក់ព័ន្ធសម្រេចចិត្តផ្លុំកញ្ចែពិន័យបាល់ Off Side នៅនាទី18 កំឡុងការប្រកួតរវាង វិសាខា និងភ្នំពេញក្រោន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី1 នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី06 ខែមីនាកន្លងទៅ ។
ចម្ងល់នេះ ត្រូវបានលោក KARAKIDA Tetsu នាយកក្រុមអាជ្ញាកណ្ដាលរបស់សហព័ន្ធ ថ្លែងចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនថា មិន Off Side មានន័យថា ការអនុវត្តរបស់អាជ្ញាកណ្ដាលពិតជាខុស បន្ទាប់ពីលោកបានពិនិត្យមើលវីដេអូជាច្រើនលើក តែយ៉ាងណាលោកទទួលស្គាល់អាជ្ញាកណ្ដាលកម្ពុជានៅកម្រិត ហើយការកាត់សេចក្ដីខុសម្ដងម្កាលបែបនេះ គឺចៀសមិនផុតឡើយ ដូចគ្រប់បណ្ដាប្រទេសលើពិភពលោកដែរ ។
ត្រឡប់មកចាប់អារម្មណ៍ការដកខ្លួនពីលីគ ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន ព្រោះអន់ចិត្តនឹងការឆ្លើយតបយឺតយ៉ាវរបស់ក្លិបបាល់ទាត់ វិសាខា លោក កែវ សារ៉េត បានពន្យល់ថា ក្រោយទទួលបានលិខិតពីគណៈកម្មការរៀបចំការប្រកួត សហព័ន្ធក៏ចាប់ផ្ដើមធ្វើការ តែដោយសារចំថ្ងៃឈប់សម្រាក ក៏បានអូសបន្លាយដល់ថ្ងៃច័ន្ទ ដើម្បីធ្វើការស្រាយចម្ងល់មហាជន បន្ទាប់ពីសហព័ន្ធបានផ្ញើលិខិតឆ្លើយតបក្លិប កាលពីចុងសប្ដាហ៍មុន ។
ពាក់ព័ន្ធនឹងការវិលត្រឡប់របស់ក្លិបវិសាខា ដែលបានប្រកាសដកខ្លួន លោកថា ទី1-អាស្រ័យលើសាមីខ្លួន ថាមានចេតនាចូលវិញ ឬក៏អត់ តែសម្រាប់សហព័ន្ធ និងបណ្ដាក្លិប គឺស្វាគមន៍ជានិច្ច ។ ប៉ុន្ដែករណីនេះ ក៏ចាំបាច់ត្រូវសិក្សាពីច្បាប់អន្ដរជាតិឲ្យបានច្បាស់លាស់ដែរ ទាំងច្បាប់ AFC និង FIFA ដើម្បីចៀសវាងការអនុវត្តខុស ហើយរងការពិន័យពីអន្ដរជាតិបន្ថែមទៀត៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com