ក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A នឹងនៅតែបន្តរក្សាវត្តមានក្លិបចំនួន 20 ដដែលក្រោយទទួលបានសម្លេងគាំទ្រភាគច្រើនពីការបោះឆ្នោត។ ក្លិបចំនួន 16 ក្នុងចំណោម 20 បានបោះឆ្នោតប្រឆាំងនឹងការគម្រោងទម្លាក់មកត្រឹម 18 ក្លិបនៅលីគកំពូល។ មានតែ Juventus Inter Milan AC Milan និង AS Roma ប៉ុណ្ណោះជាក្លិប4 ដែល
បោះឆ្នោតគាំទ្រឱ្យកាត់បន្ថយ ក្លិបនៅលីគកំពូលមកត្រឹម 18 នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនក្លិបនីមួយនៅទីក្រុង Milan។
សំណើសម្រាប់កំណែទម្រង់ក៏ត្រូវបានអនុម័តផងដែរ ខណៈដែលលីគអ៊ីតាលីជំរុញឱ្យមានស្វ័យភាពបន្ថែមទៀត ស្រដៀងទៅនឹង Premier League អង់គ្លេស។ កំណែទម្រង់ទាំងនោះនឹងត្រូវបានបង្ហាញនៅឯមហាសន្និបាតវិសាមញ្ញនៃសហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) ក្នុងខែមីនា។
លោក Lorenzo Casini ប្រធាន Serie A បាននិយាយថា “បច្ចុប្បន្នប្រព័ន្ធនេះមិនផ្តល់ឱ្យ Serie A នូវស្វ័យភាព និងទម្ងន់នៃការសម្រេចចិត្តដែលវាគួរតែមានទាក់ទងនឹងទម្ងន់សេដ្ឋកិច្ច”៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com