បន្ទាប់ពីរយៈពេល 929 ថ្ងៃ ដែលរាប់បញ្ចូលទាំងពីអនុស្សាវរីយ៍ជោគជ័យនៅអឺរ៉ុប ការប៉ះទង្គិចកាយវិការ ពាក្យសំដី កាតក្រហមបណ្តេញពីទីលាន ការបញ្ចេញពាក្យសំដីគួរឱ្យចាប់អារម្មណ៍ ទីបំផុតអាជីពរបស់អ្នកចាត់ការព័រទុយហ្កាល់ Jose Mourinho នៅក្លិបអ៊ីតាលី AS Roma បានឈានដល់ទីបញ្ចប់ហើយ។ AS Roma បាន
សម្រេចបញ្ចប់តំណែងអ្នកចាត់ការវ័យ 60 ឆ្នាំរូបនេះហើយនៅថ្ងៃអង្គារម្សិលមិញ តែគេមិនឃើញពីភាពល្អក់កកររបស់អ្នកគាំទ្រចំពោះលោក Mourinho ឡើយ ផ្ទុយទៅវិញអតីតអ្នកចាត់ការ Manchester United រូបនេះបានយកឈ្នះចិត្តអ្នកគាំទ្រទៅហើយ។
យ៉ាងណាក្តី មួយរយៈចុងក្រោយ ការដឹកនាំក្រុមមានការធ្លាក់ចុះ កង្វះវិន័យ បរាជ័យក្រោមស្នាដៃក្រុមរួមទីក្រុង Lazio ខណៈ Roma ធ្លាក់ដល់លេខ 9 Serie A ធ្វើឱ្យភាគីទាំងពីរឈានដល់ផ្លូវបំបែក។
លោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការ Roma នៅរដូវក្តៅឆ្នាំ 2021 ពោលគឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពី Spurs បញ្ចប់តំណែង។
រដូវកាលដំបូងរបស់លោក Mourinho គឺដឹកនាំ Roma ឈ្នះពានទី 3 របស់អឺរ៉ុប UEFA Europa Conference League ដែលធ្វើឱ្យបុរសសញ្ជាតិព័រទុយហ្កាល់រូបនេះសម្រក់ទឹកភ្នែក។
ក្នុងរដូវកាលនេះ Roma កំពុងឈរលេខ 9 ដេញពីក្រោយក្រុមនាំមុខគេ Inter Milan ដល់ទៅ 22 ពិន្ទុបន្ទាប់ពី 5 ប្រកួតចុងក្រោយរកបានត្រឹម 4 ពិន្ទុ ថែមទាំងចាញ់ Lazio ធ្លាក់ពី Coppa Italia ទៅទៀត។
រំលឹកថាលោក Jose Mourinho ធ្លាប់ដឹកនាំក្លិបធំៗនៅអឺរ៉ុបជាច្រើនដូចជា Porto, Chelsea, Inter Milan, Real Madrid, Manchester United និង Tottenham Hotspur៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com