ជាថ្មីម្តងទៀត ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានក្លាយជាម្ចាស់ពានជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA ក្រោយទទួលបានសម្លេងគាំទ្រច្រើនជាង Erling Haaland និង Kylian Mbappe។
កីឡាករវ័យ 36 ឆ្នាំរូបនេះចាប់ផ្តើមឆ្នាំ 2023 ជាកីឡាកររបស់ Paris Saint Germian មុនពេលផ្លាស់ទៅ
សហរដ្ឋអាមេរិកជាមួយក្លិបបាល់ទាត់ Inter Miami នៃក្របខណ្ឌកំពូល Major League Soccer នៅខែមិថុនាឆ្នាំមុន។
នេះជាលើកទី 3 ហើយដែល Messi ឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA នេះ បន្ទាប់ពីឈ្នះពីរលើកមុខនៅឆ្នាំ 2019 និង 2022។
Messi ស៊ុតបញ្ចូលទីបាន 9 គ្រាប់ឱ្យ PSG ឈ្នះពានជើងឯកលីគកំពូលបារាំង មុនពេលផ្លាស់មកកាន់ Inter Miami បង្ហាញខ្លួនបាន 7 ប្រកួតរកបាន 10 គ្រាប់ឈ្នះពាន League Cup នៅសហរដ្ឋអាមេរិក។
ងាកមកអ្នកមិនឈ្នះពានជ័យលាភីវិញ ខ្សែប្រយុទ្ធន័រវេស Erling Haaland ស៊ុតបញ្ចូលទីបាន 36 គ្រាប់នៅ Premier League និងសរុប 52 គ្រាប់ក្របខណ្ឌ Manchester City ឈ្នះជើងឯក 3 ក្នុងមួយរដូវកាល English Premier League, UEFA Champions League និង FA Cup។
ចំណែកឯកីឡាករបារាំង Kylian Mbappe ដូចគ្នានឹង Messi ដែរឈ្នះពាន Ligue1 ជាមួយ PSG ស៊ុតបញ្ចូលទីបាន 18 គ្រាប់ក្នុងរដូវកាលទទួលបានពានជ័យលាភីស្បែកជើងមាស 5 រដូវកាលជាប់គ្នា។
តាមពិតទៅកាបោះឆ្នោតនោះ Messi និង Haaland ទទួលបានសម្លេងឆ្នោតស្មើគ្នា តែគេសម្រេចឱ្យ Messi ឈ្នះដោយសារចំនួនសម្លេងឆ្នោតពីប្រធានក្រុមជម្រើសជាតិច្រើនជាង។
ប្រធានក្រុមជម្រើសជាតិដែលបោះឆ្នោតឱ្យ Messi មានដូចជា Harry Kane, Mbappe, Mohamed Salah, Andy Robertson, Aaron Ramsey និង Luka Modric ខណៈដែល Ilkay Gundogan និង Casemiro បោះឱ្យ Haaland៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com