លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ពានបាល់ទះ «តេជោលីគ» នឹងក្លាយជាស្ពានឱ្យកីឡាករកម្ពុជា ឈានទៅកម្រិតអន្តរជាតិ

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា រំពឹងការប្រកួតលីគបាល់ទះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសហព័ន្ធប្រសិទ្ធនាមថា «តេជោលីគ» គឺជាវេទិកាដ៏ធំ ដើម្បីផ្សព្វផ្សាយវិស័យបាល់ទះកម្ពុជាកាន់តែទូលំទូលាយ ហើយក៏ជាការបើកឱកាសឲ្យក្រុមបាល់ទះកម្ពុជា

ទាំងក្លិប និងក្រុមជម្រើសជាតិបានចូលរួមការប្រកួតអន្ដរជាតិនានាផងដែរ ។

ការបង្ហាញសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតលីគបាល់ទះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ2023-24 នៅល្ងាចថ្ងៃទី25 ខែធ្នូ ឆ្នាំ2023 នៅសាលប្រជុំនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ខណៈព្រឹត្តិការណ៍លីគអាជីពកីឡាបាល់ទះលើកដំបូងនៅកម្ពុជានេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី12 ខែមករា ដល់ថ្ងៃទី18 ខែមីនា ឆ្នាំ2024 ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

មន្ដ្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដើម្បីឈានទៅរកការទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទះអាស៊ី ក៏ដូចជាសហព័ន្ធកីឡាបាល់ទះពិភពលោក ដើម្បីងាយស្រួលក្នុងការជំរុញក្លិប ឬក្រុមជម្រើសជាតិកម្ពុជា ចូលរួមការប្រកួតអន្ដរជាតិនានា ហើយក៏ជាការបើកភ្លើងខៀវ សម្រាប់បណ្ដាក្លិបបរទេសបានទស្សនាទម្រង់លេងរបស់កីឡាករកម្ពុជា ហើយឈានដល់ការនាំទៅលេងក្រៅស្រុកផងដែរ ។ 

ដោយឡែកកីឡាករ សួន ចាន់ណារ៉ូ សមាជិកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងក្ដីរំភើប ដែលលីគបាល់ទះនៅកម្ពុជា ត្រូវបានបង្កើតឡើង ហើយសង្ឃឹមថា លីគអាជីពនេះ នឹងជំរុញវិស័យកីឡាបាល់ទះកម្ពុជាកាន់តែរីកចម្រើន ហើយឈានទៅរកភាពស្មើមុខមាត់មួយកម្រិតទៀត ជាមួយបណ្ដាប្រទេសក្នុងតំបន់ ។ 

សូមបញ្ជាក់ថា បេក្ខភាពដែលត្រូវប្រជែងជើងឯកតេជោលីគ ដែលជាលីគអាជីពលើកដំបូងនេះ រួមមានក្រុមបាល់ទះវិសាខា, ក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានអង្គរក្ស, កងពលធំអន្តរាគមន៍លេខ៣, រដ្ឋបាលរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលពោធិសាត់ និងក្រុមស្នងការដ្ឋាននគរបាលកណ្តាល ។

ចំពោះរូបមន្ដនៃការប្រកួតវិញ គឺបែងចែកជា 3ជុំ រួមមានជុំទី1 បេក្ខភាពទាំង 8ក្រុម ត្រូវជួបគ្នា 1ជើង បន្ទាប់មកក្រុមឈរលេខ1 ដល់លេខ6 នឹងត្រូវជួបគ្នា 1ជើងទៀត នៅជុំទី2 ដើម្បីចម្រាញ់យកក្រុមខ្លាំង 4ក្រុមចុងក្រោយ ធ្វើការប្រកួតនៅជុំទី3 ដែលជាការប្រកួតខ្វែង មានន័យថា ក្រុមលេខ1 ត្រូវជួបក្រុមលេខ3 និងក្រុមលេខ2 ត្រូវជួបក្រុមលេខ4 ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមជើងឯកតែម្ដង គ្រាដែលប្រាក់រង្វាន់ក្រុមជើងឯក នឹងទទួលបាន 60លានរៀល ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ជ័យជម្នះរបស់ Man City លើ Nottingham ធ្វើឱ្យ Arsenal កាន់តែបុកពោះ

Manchester City បានបោះជំហានមួយទៀតក្នុងការប្រជែងពាន Premier League ជាលើកទីបួនបួនរដូវកាលក្រោយជ័យជំនះនៅទឹកដី Nottingham Forest 2-0 យប់ថ្ងៃអាទិត្យម្សិលមិញ។ ពីរគ្រាប់របស់ City សម្រេចបានដោយ Josko Gvardiol …