ខេត្តកំពង់ធំ នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមកងយោធពលខេមរភូមិ(ខ) មុនគេ នាថ្ងៃទី21 ខែធ្នូ ឆ្នាំ2023 ។ រីឯ 3ប្រកួតផ្សេងទៀត សម្រាប់ជើងទី1 នឹងត្រូវជួបគ្នា នាថ្ងៃទី27 ខែធ្នូខាងមុខ ក្នុងនោះមានខេត្តបន្ទាយមានជ័យ ជួបក្រុមភ្ញៀវ ISI ដង្កោសែនជ័យ, ក្រុមសៀមរាបអេហ្វស៊ី ជួបខេត្តត្បូងឃ្មុំ និងក្រុមជើងឯកពានសម្ដេចតេជោ-ថ្នាក់
ខេត្ត ខេត្តកំពង់ចាម ត្រូវជួបក្រុមអង្គរស៊ីធី ។ សម្រាប់បេក្ខភាពប្រកួតវគ្គជម្រុះថ្នាក់ជាតិនេះដែរ គឺមាន 8ក្រុម ក្នុងនោះមានក្រុមលីគទី2 ចំនួន 4ក្រុម និង 4ក្រុមទៀត គឺជាបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ2023 កន្លងទៅ ដែលត្រូវធ្វើការប្រកួត 2ជើង ដើម្បីកំណត់ក្រុមឈ្នះឡើងទៅវគ្គ 16ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ ។
ក្នុងនោះបេក្ខភាពក្រុមលីគទី2 រួមមានក្រុមកងយោធពលខេមរភូមិន្ទ(ខ), ក្រុម ISI ដង្កោសែនជ័យ (ខ), ក្រុមសៀមរាបអេហ្វស៊ី និងក្រុមអង្គរស៊ីធី ។ រីឯបេក្ខភាព ៤ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត រួមមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ, ខេត្តបន្ទាយមានជ័យ និងក្រុមបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ ។
សម្រាប់ជំនួបកាត់សេចក្ដី ជើងទី2 រវាងគូប្រកួតទាំង 4 គ្រោងនឹងធ្វើឡើងនាថ្ងៃទី28 ខែធ្នូ ឆ្នាំ2023 និងថ្ងៃទី03 ខែមករា ឆ្នាំ2024 ។ បន្ទាប់មកក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាទាំង 10ក្លិប រួមជាមួយក្រុមឈរលេខ1 និងលេខ2 គិតត្រឹមសប្ដាហ៍ទី9 នៃលីគទី2 គឺក្រុមវិសាខា (ខ) និងក្រសួងមហាផ្ទៃ ដែលកំពុងឈរចាំ ។ ការប្រកួតថ្នាក់ជាតិ ឬវគ្គ 16ក្រុមចុងក្រោយ នឹងធ្វើឡើងនាថ្ងៃទី10 ខែមករា រហូតដល់វគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី28 ខែមេសា ឆ្នាំ2024 ខាងមុខ ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com