ក្តីសង្ឃឹមឡើងវគ្គបន្តរបស់ Manchester United នៅក្របខណ្ឌ UEFA Champions League កាន់តែស្តួចស្តើង ក្រោយបាត់បង់ការនាំមុខ 3-1 ត្រឹម 9 នាទី Galatasaray តាមស្មើវិញ 3-3 ប្រកួតទី 5 ក្នុងពូល A។
ក្រុមរបស់លោក Erik ten Hag មានឱកាសគ្រប់គ្រងបាល់ និងរកគ្រាប់បាល់ច្រើនក្នុងការប្រកួតនេះខណៈ
ដែល Alejandro Garnacho ជាអ្នកបើកការនាំមុខនៅនាទីទី 11 មុនពេលដែល Bruno Fernandes បន្ថែមមួយគ្រាប់ទៀតនៅនាទីទី 18។ ក្រុមម្ចាស់ផ្ទះទួកគីដែលសុទ្ធតែត្រូវការពិន្ទុដូចគ្នា ក៏តាមបានមួយគ្រាប់វិញ ដោយបាល់ហ្វ្រីឃីករបស់ Hakim Ziyech នៅនាទីទី 29។
ឈានចូលវគ្គទី 2 Manchester United ត្រលប់មកនាំមុខ 2 គ្រាប់វិញដោយគ្រាប់បាល់របស់កីឡាករស្កុតឡេន Scott McTominay នៅនាទីទី 55។
គួរតែជាបីពិន្ទុសម្រាប់ Manchester United ទៅហើយតែពួកគេបែជាភ្លាត់គ្រាប់បាល់ពីរគ្រាប់ត្រឹមចន្លោះពេល 9 នាទីនៅពេល Hakim Ziyech រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី 62 និងគ្រាប់តាមស្មើនៅនាទីទី 71 ដោយកីឡាករបម្រុង Kerem Akturkoglu។
ស្របពេលដែល Bayern Munich មិនអាចយកឈ្នះ Copenhagen បាន ដោយបញ្ចប់ត្រឹម 0-0 ស្ថានភាពពិន្ទុក្នុងពូល A នៅពេលនេះ Bayern Munich មាន 13 ពិន្ទុ តែបីក្រុមខាងក្រោមសុទ្ធតែត្រូវការឈ្នះប្រកួតចុងក្រោយ។
Manchester United ដែលនៅក្រោមគេមានត្រឹម 4 ពិន្ទុត្រូវការឈ្នះ Bayern Munich ដាច់ខាតប្រកួតចុងក្រោយខណៈ FC Copenhagen និងត្រូវទទួល Galatasaray ត្រូវការឈ្នះរៀងខ្លួនខណៈកំពុងមាន 5 ពិន្ទុដូចគ្នា៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com