ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ី (Asian Finswimming championships) លើកទី18 នៅភូកេត ប្រទេសថៃ បានបញ្ចប់ហើយ ដោយក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ 4គ្រឿង ក្នុងនោះមានមេដាយមាស 2 និងសំរឹទ្ធ 2 ពីការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ។ ចំពោះមេដាយជ័យ
លាភី ដែលក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជាដណ្ដើមបាននេះ មេដាយមាស ដណ្ដើមបានដោយកីឡាការិនី កាំង មុយនីន ទាំង 2គ្រឿង លើវិញ្ញាសា 100m Bifins និងវិញ្ញាសា 200m Bi-Fins ។ រីឯមេដាយសំរឹទ្ធ ទាំង 2គ្រឿង ក៏ដណ្ដើមបានដោយកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត តែម្នាក់គត់ដូចគ្នា ។
គួរដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជា ក្នុងនាមប្រទេសក្មេងខ្ចីជាងគេ ផ្នែកកីឡាហែលទឹកពាក់ជើងទា បានបញ្ជូនអត្តពលិកចូលរួមប្រកួតជើងឯកអាស៊ី ដោយបានបញ្ជូនអត្តពលិក 4រូបចូលរួមប្រកួតពីថ្ងៃទី25 ដល់ថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2023 ។ ដូច្នេះការដណ្ដើមបានមេដាយមាស និងសំរឹទ្ធជូនជាតិ គឺជាកំណត់ត្រាថ្មីមួយទៀត សម្រាប់សហព័ន្ធ ក៏ដូចជាកីឡាហែលទឹកពាក់ជើងទា ដែលទើបបង្កើតបានជាង 2ឆ្នាំ ។
ទន្ទឹមជាមួយការប្រកួតនេះ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានចូលរួមកិច្ចប្រជុំរបស់សហព័ន្ធហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ លើកទី1 ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបង្កើតសមាសភាពដឹកនាំសហព័ន្ធកីឡាហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីតំណាងសហព័ន្ធកីឡាក្រោមទឹកពិភពលោក (CMAS) ដើម្បីធ្វើការពិនិត្យ និងសម្រេចផងដែរ ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com