ខ្សែបម្រើស្លាប Wei Shihao របស់ក្លឹបចិន Wuhan Three Towns ត្រូវបាន AFC ពិន័យជាប្រាក់ និងព្យួរការប្រកួតពីការបង្កកំហុសដោយហឹង្សាលើខ្សែបម្រើ Hanoi FC អំឡុងការប្រកួត AFC Champions League កាលពីដើមខែ។
ក្នុងលិខិតពិន័យរបស់ AFC បានបង្ហាញថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានប្រកាសព្យួរ
Wei Shihao ចំនួន 3 ប្រកួតក្នុងពានរង្វាន់ AFC Champions League រដូវកាលនេះ និងពិន័យជាប្រាក់ចំនួន 1ពាន់ដុល្លារ។
រំឭកថា នៅតង់ទីពីរ នៃការប្រកួតជាមួយ Hanoi FC នៅថ្ងៃទី 08 ខែវិច្ឆិកា Shihao បានប៉ះទង្គិចជាមួយ Pham Xuan Manh ហើយដួលទៅលើដី។ តាមពិត វាគ្រាន់តែជាកំហុសធម្មតាទេ ប្រសិនបើ Shihao មិនបន្តសកម្មភាពអ្វីទៀត។ តែនៅពេលដែល Pham Xuan Manh កំពុងព្យាយាមក្រោកឡើង Shihao បែរជាទាត់ចំមុខរបស់គូប្រកួតទៅវិញ។ ទង្វើមិនមានភាពជាអ្នកកីឡានេះ មិនអាចគេចផុតពីក្រសែភ្នែកអាជ្ញាកណ្តាលបានឡើយ។ ដោយមិនបាច់ចាំពិនិត្យ VAR អាជ្ញាកណ្ដាលបានផ្ដល់កាតក្រហមភ្លាមៗដល់ Shihao។
បន្ទាប់ពី Shihao ត្រូវបានបណ្តេញចេញ Wuhan បានរងបរាជ័យ 1-2 ដោយបាល់ស៊ុតបញ្ចូលទីនៅចុងម៉ោងរបស់ខ្សែប្រយុទ្ធ Pham Tuan Hai ។ វាក៏ជាជ័យជម្នះលើកដំបូងរបស់ Hanoi នៅ ACL ផងដែរ។
ចំណែកនៅលើបណ្តាញសង្គមចិន Weibo និង Sina វិញ អ្នកគាំទ្រជាច្រើនបាននិយាយថា Shihao គួរតែត្រូវបានគេហាមប្រាមពីក្រុមជម្រើសជាតិ ដោយសារតែកំហឹងរបស់គាត់ បានធ្វើឱ្យគាត់ទទួលបានកាតក្រហមយ៉ាងច្រើន ពេញមួយអាជីពរបស់គាត់៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com