ក្នុងជំនួបស្មើគ្នា 1-1 នៅទឹកដី Man City ទល់នឹងហង្សក្រហម Liverpool គេឃើញមានការប៉ះទង្គិចសម្ដីគ្នាមួយប្រាវ រវាងអ្នកចាត់ការក្រុមមេឃខៀវ Pep Guardiola និងខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្កាយ Darwin Nunez ហើយអ្នកចាត់ការ Jurgen Klopp ជាអ្នកបំបែកគូភាគីទាំង 2 ។ បែបណាក្ដី គ្រូបង្វឹកខាងលើបានឆ្លើយទៅអ្នក
កាសែតថាខ្លួនមិនយល់ពីអ្វីដែលអ្នកទាំង 2 នោះបោះសម្ដីឱ្យគ្នាឡើយ។
«ខ្ញុំមិនប្រាកដថា តើខ្ញុំគួរតែជាអ្នកពន្យល់រឿងនេះឬអត់នោះទេ ព្រោះថាខ្ញុំមិនពាក់ព័ន្ធអ្វីទាំងអស់។ វាជារឿងភ្ញាក់ផ្អើលដ៏ធំមួយសម្រាប់ខ្ញុំ ហើយខ្ញុំស្រលាញ់ពួកគេទាំងពីរ ដូច្នេះខ្ញុំព្យាយាមធ្វើឲ្យស្ថានការណ៍ស្ងប់ដោយមិនដឹងថាមានអ្វីកើតឡើង 100 ភាគរយ ព្រោះខ្ញុំមិនយល់ពីអ្វីដែលគេនិយាយគ្នានោះទេ»។ លោក Jurgen Klopp ពន្យល់បែបនេះ។
ចំណែកសាមីខ្លួនលោក Pep Guardiola បានផ្តល់ចម្លើយខ្លីមួយ អំឡុងពេលសម្ភាសន៍ក្រោយការប្រកួតរបស់គាត់ថា៖ «គ្មានអ្វីកើតឡើងទាល់តែសោះ»។
រំឭកថា អំឡុងពេលចុងបញ្ចប់នៃការប្រកួតរវាង Man City និង Liverpool គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola បានដើរជិត Darwin Nuñez ហើយបាននិយាយពាក្យមួយចំនួនទៅគេ ដែលធ្វើឲ្យខ្សែប្រយុទ្ធអ៊ុយរូហ្គាយមិនសប្បាយចិត្ត។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com