ខ្សែបម្រើអង់គ្លេស និង Real Madrid, Jude Bellingham បានក្លាយជាម្ចាស់ពានជ័យលាភី Golden Boy ជាកីឡាករអាយុក្រោម 21 ឆ្នាំឆ្នើមបំផុតប្រចាំលីគកំពូលទាំង 5 របស់អឺរ៉ុប។ កីឡាការិនីកូឡុំប៊ី និងជាខ្សែប្រយុទ្ធ Real Madrid, Linda Caicedo វ័យទើប 18 ឆ្នាំគឺជាម្ចាស់ពាន Golden Girl ផងដែរ។
កីឡាករវ័យ 20 ឆ្នាំ Jude Bellingham បានផ្លាស់ពីក្លិបអាល្លឺម៉ង់ Borussia Dortmund កាលពីរដូវក្តៅកន្លងមក និងបានស៊ុតបញ្ចូលទី 13 គ្រាប់ហើយក្នុងការបង្ហាញខ្លួន 14 ប្រកួតនៅ Real Madrid។ ពានជ័យលាភីសម្រាប់ Bellingham នេះផងដែរ គឺបន្ទាប់ពីកីឡាករអង់គ្លេសរូបនេះឈ្នះពានកីឡាករអាយុក្រោម 21 ឆ្នាំឆ្នើមបំផុត Ballon d’Or ផងដែរ។
Jude Bellingham គឺជាកីឡាករអង់គ្លេសទី 1 ដែលឈ្នះពាន Golden Boy នេះ តាំងពី Raheem Sterling ដែលធ្លាប់ឈ្នះចុងក្រោយបំផុតនៅឆ្នាំ 2014 នៅពេលរួមជាមួយអាជីពជាមួយ Liverpool៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com