ទីបំផុតក្រុមតែមួយគត់ដែលមិនទាន់ស្គាល់ចាញ់នៅ English Premier League រដូវកាលនេះ Tottenham Hotspur បានស្គាល់បរាជ័យលើកដំបូងរបស់ខ្លួនហើយ ក្រោមថ្វីជើងក្រុមភ្ញៀវតោខៀវ Chelsea នៅក្នុងទឹកដីរបស់ខ្លួន។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Mauricio Pochettino បានវិលត្រលប់មកកាន់ទឹកដី
Spurs លើកដំបូងតាំងពីចាកចេញពី Spurs នៅឆ្នាំ 2019។ ក្រុមម្ចាស់ផ្ទះ Spurs ចាប់ផ្តើមបានល្អបន្ទាប់ពី Dejan Kulusevski បើកការនាំមុខតាំងពីនាទីទី 6។
នេះជាការប្រកួតដែលពឹងផ្អែកលើ VAR ជាច្រើនទាំងការពិន័យ គ្រាប់បាល់ចូលទី បាល់ជំហរក្រៅល្បែង និងកាតខណៈដែល Spurs ក៏បានបាត់បង់កីឡាករម្នាក់តាំងពីក្នុងវគ្គទី 1 បន្ទាប់ពី Cristian Romero ទទួលបានកាតក្រហមនៅនាទីទី 33 ក្រោយកំហុសលើមិត្តរួមជាតិអាហ្សង់ទីន Enzo Fernandez ក្នុងតំបន់គ្រោះថ្នាក់ មុនពេលដែល Cole Palmer គឺជាអ្នកសំរេចគ្រាប់បាល់តាមស្មើឱ្យ Chelsea នៅនាទីទី 35។
ឈានចូលវគ្គទី 2 របស់ក្រុម Ange Postecoglou កាន់តែលំបាកនៅពេល Destiny Udogie ទទួលបានកាត លឿងទីពីរបណ្តេញចេញពីការប្រកួតនៅនាទីទី 55។ Chelsea ដែលមានគ្នាច្រើនជាងដល់ទៅ ២ នាក់ក៏មានឱកាសវាយសម្រុកច្រើន និងរកបានគ្រាប់ជ័យជំនះ 3 គ្រាប់ម្នាក់ឯងដោយ Nicolas Jackson នាទីទី 75 90+4 និង 90+7។
បរាជ័យនេះធ្វើឱ្យ Spurs ខកខានត្រលប់ទៅឈរកំពូលតារាងវិញ មានន័យថា Manchester City នាំមុខគេមាន 27 ពិន្ទុ Spurs 26 ពិន្ទុ តាមពីក្រោយដោយ Liverpool និង Arsenal មាន 24 ពិន្ទុដូចគ្នា ខណៈដែល Chelsea ឡើងមកលេខ 10 មាន 15 ពិន្ទុ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com