អតីតខ្សែប្រយុទ្ធ Liverpool លោក Robbie Fowler បានសម្រេចចាកចេញពីតំណែងអ្នកចាត់ការនៃក្លិបនៅលីគទីពីរអារ៉ាប៊ីសាអ៊ូឌីត Al-Qadsiah ហើយ ទោះបីដឹកនាំក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ក៏ដោយ។ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានផ្លាស់ទៅដឹកនាំក្រុមនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីតមួយនេះកាលពីខែសីហា
ហើយមកទល់ពេលនេះ Al-Qadsiah ឈ្នះ 6 ស្មើ 2 ក្រោមការដឹកនាំរបស់លោក Robbie Fowler។ បុរសវ័យ 48 ឆ្នាំរូបនេះនឹងត្រូវជំនួសតំណែងដោយអតីតខ្សែប្រយុទ្ធ Real Madrid និងអេស្ប៉ាញ Michel។
រំលឹកថាលោក Robbie Fowler មិនមកកាន់តំណែងដឹកនាំនៅអារ៉ាប៊ីសាអ៊ូឌីតនេះ លោកធ្លាប់បានចំណាយពេលដឹកនាំក្លិបបាល់ទាត់ East Bengal FC នៅលីគកំពូលឥណ្ឌារដូវកាល 2020-21 និងជាគ្រូបង្វឹកនៅក្លិបអង់គ្លេស Oxford United ផងដែរ។ លោក Fowler បានចាប់ផ្តើមអាជីពជាអ្នកចាត់ការនៅឆ្នាំ 2011 ដំបូងដឹកនាំក្លិបថៃ Muangthong United មួយរដូវកាល មុនទៅដឹកនាំក្លិបអូស្រ្តាលី Brisbane Roar ឆ្នាំ 2019-2020។
សូមបញ្ជាក់ថាក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Qadsiah បានបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ 11 នៅលីគទី 2 ខណៈរដូវកាលនេះកំពុងឈរលេខ 2៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com