ការប្រកួតដែលបានផ្អាករវាង Ajax និង Feyenoord នឹងត្រូវប្រកួតបង្ហើយពីនាទីទី 56 នៅថ្ងៃពុធនេះ។ នេះបើតាមសេចក្តីប្រកាស របស់សហព័ន្ធកីឡាបាល់ទាត់ហូឡង់ KNVB។ KNVB បានបញ្ជាក់ទៀតថា ជំនួបបង្ហើយនេះគឺជាការប្រកួតបិទទ្វាមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគ
កំពូលហូឡង់ ជំនួបធំរបស់ក្លិបយក្សទាំងពីរ Ajax Amsterdam ទទួលស្វាគមន៍ក្រុមភ្ញៀវ Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី 56 ក្រោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះចោលកាំជ្រួចផ្សែងមកលើទីលាន។ ក្រុមភ្ញៀវ Feyenoord បាននាំមុខដល់ទៅ 3-0 ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុនពេលការប្រកួតត្រូវបានផ្អាកមិនអាចបន្តបាន ពោលគឺមុននេះក៏មានការផ្អាកពីរលើកដែរ។ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុនពេលអាជ្ញាធរមានសមត្ថកិច្ចប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកគាំទ្របង្ករភាពចលាចលនៅខាងក្រៅកីឡដ្ឋាន។
សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់អ្នកគាំទ្រ Ajax គឺបន្ទាប់ពីក្រមជើងឯកលីគកំពូលហូឡង់ 36 សម័យមួយនេះ ឈ្នះតែ 1 ប្រកួតគត់ក្រោយលេងបាន 4 ប្រកួតរដូវកាលថ្មីនេះខណៈកំពុងឈរលេខ 13 ពីលើតំបន់គ្រោះថ្នាក់តែ 2 ពិន្ទុប៉ុណ្ណោះ។
Ajax បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ 3 ខកខានមិនបានលេងនៅក្របខណ្ឌអឺរ៉ុប UEFA Champions League លើកដំបូងក្នុងរយៈពេល 13 រដូវកាលចុងក្រោយស្របពេល Feyenoord គឺជាជើងឯក៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com