ព្រះខ័នរាជស្វាយរៀង បានរក្សាភាពខ្លាំងរបស់ខ្លួន ក្រោយបន្ដជ័យជម្នះលើកទី5 ក្នុងការប្រកួត Cambodian Premier League 2023/24 លើក្រុមភ្ញៀវអង្គរថាយហ្គឺរ គ្រាដែលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន និងបឹងកេត បានបន្ថែម 3ពិន្ទុរៀងៗខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ។ សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង
បានយកឈ្នះក្រុមអង្គរថាយហ្គឺរ 5-2 នៅកីឡដ្ឋានខេត្តស្វាយរៀង ។ 5គ្រាប់ ដែលជួយឲ្យអតីតក្រុមជើងឯក 2សម័យ បន្ដកំណត់ត្រាឈ្នះ ធ្វើសម្រេចដោយកីឡាករ 5នាក់ផ្សេងគ្នា រួមមានកីឡាករ គឹម សុខយុទ្ធ នៅនាទីទី10, កីឡាករ សារ៉េត គ្រីយ៉ា នៅនាទី41, កីឡាករ Ryo Fuji នៅនាទី62, កីឡាករ Barcus Haber នៅនាទី71 និងកីឡាករឡាវ Bounkong Bounphachan នៅនាទី90+5 គ្រាដែល 2គ្រាប់របស់ក្រុមភ្ញៀវអង្គរថាយហ្គឺរ រកបានដោយកីឡាករ Nugent William និង Blasco Llorens ។
ចំណែកក្រុមភ្នំពេញក្រោនវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះវិសាខា 1-0 ។ ជំនួបក្រោមដំណក់ភ្លៀងរលឹមពេញ 90នាទីនេះ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាជាខ្លាំង តែមានគ្រាប់បាល់កើតឡើងតែ 1គ្រាប់ប៉ុណ្ណោះ ដែលធ្វើសម្រចដោយកីឡាករ Rodrigues Roldao Denilson តាំងពីនាទីទី18 ហើយក៏ជាគ្រាប់បាល់ជ័យឲ្យក្រុមភ្ញៀវភ្នំពេញក្រោន ទទួលបាន 3ពិន្ទុត្រឡប់ទៅផ្ទះវិញផងដែរ ។
រីឯក្រុមនាគខៀវបឹងកេតវិញ បានយកឈ្នះក្រុមភ្ញៀវគិរីវង់សុខសែនជ័យ 2-0 នៅពហុកីឡដ្ឋានជាតិ។ 2គ្រាប់របស់អតីតក្រុមជើងឯក 4សម័យនេះ រកបានដោយកីឡាករ Yoshihama Ryohei នៅនាទី29 និងកីឡាករ វ៉ាន់ តៃឡាម៉ី នៅនាទី48 ។
ដោយឡែកការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី5 ចំនួន 2គូទៀត គឺក្រុមណាហ្គាវើលដ៏ បានត្រឹមស្មើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ 1-1 និងក្រុមកងយោធពលខេមរភូមិន្ទ បានយកឈ្នះក្រុមព្រៃវែងអេហ្វស៊ី 3-0 ។
យោងតាមលទ្ធផលទាំង 5ប្រកួតនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាង ដោយរកបាន 15ពិន្ទុពេញ ក្នុងនាមក្រុមតែមួយគត់ ដែលមិនទាន់ស្គាល់ចាញ់ ឬស្មើ តាមពីក្រោយដោយក្រុមភ្នំពេញក្រោន ដែលរកបាន 12ពិន្ទុ ខណៈបឹងកេត បានរំកិលមកឈរលេខ៣ មាន 10ពិន្ទុ ។ រីឯក្រុមវិសាខា បានធ្លាក់មកឈរលេខ4 ដោយរក្សា 9ពិន្ទុក្នុងដៃ នាំមុខក្រុមព្រៃវែង និងកងយោធពលខេមរភូមិន្ទ ដែលមាន 7ពិន្ទុស្មើគ្នា ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com