សមាជិកកាំភ្លើងធំ Arsenal ខ្សែប្រយុទ្ធ Bukayo Saka ទទួលបានសំលេងឆ្នោតគាំទ្រខ្ពស់ជាងគេ ក្នុងការបោះឆ្នោតតាមរយៈ Online ពីបណ្ដាអ្នកគាំទ្រអង់គ្លេសទាំងអស់ ដែលធ្វើឱ្យគេក្លាយជាម្ចាស់ពាន Men’s Player of the Year របស់សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) រដូវកាល 2022-23 និងជាពានលើកទី2 ជាប់គ្នាផងដែរ។
បើតាម BBC Sports បានបង្ហាញថា Bukayo Saka មានសំលេងគាំទ្រខ្ពស់ជាងគេ ខណៈកីឡាករទទួលបានសំលេងឆ្នោតច្រើនជាងគេលំដាប់ទី2 បានទៅសមាជិកថ្មីរបស់ Real Madrid វ័យ 20ឆ្នាំ Jude Bellingham ស្របពេលពេល ប្រធានក្រុម និងជាអ្នករកបានគ្រាប់បាល់ច្រើនជាងបង្អស់របស់អង់គ្លេស Harry Kane ឈរចំណាត់ថ្នាក់លេខ3។
ក្នុងកំណត់ត្រារបស់ពានរង្វាន់ឯកត្តជន នៃសមាគមបាល់ទាត់អង់គ្លេសមួយនេះ យុវជនដើមកំណើតនីហ្សេរីយ៉ា សញ្ជាតិអង់គ្លេស Bukayo Saka គឺជាកីឡាករ Arsenal ទី3 ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះពានខាងលើ ហើយក៏ជាកីឡាករតែម្នាក់របស់កាំភ្លើងធំដែរ ដែលគ្រងចំណាត់ថ្នាក់កំពូល។ ក្រៅពីនោះមាន Theo Walcott ជាប់លេខ3 កាលពីឆ្នាំ 2008 និង Danny Welbeck ជាប់លេខ 2 កាលពីឆ្នាំ 2012។
ខ្សែប្រយុទ្ធវ័យ 22ឆ្នាំខាងលើ ធ្លាប់បង្ហាញខ្លួនឱ្យតោបីអង់គ្លេស 28ប្រកួត បំប៉ោងសំណាញ់ទីបាន 11គ្រាប់។ ដោយឡែកក្នុងឆ្នាំ 2022 កន្លងទៅ Saka លេងបាន 10ប្រកួតឱ្យក្រុមជម្រើសជាតិ បំប៉ោងសំណាញ់ទីបាន 7គ្រាប់ រួមបញ្ចូលទាំងការរកបាន Hat-trick លើកដំបូងឱ្យអង់គ្លេស ក្នុងជ័យជំនះលើ North Macedonia នាកីឡដ្ឋាន Old Trafford ។ ក្នុងនោះដែរ គេរកបាន 3គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup 2022 ដោយ 2គ្រាប់បញ្ចូលទីអ៊ីរ៉ង់ និង 1គ្រាប់ទៀតទល់នឹងសេណេហ្គាល់ នៅវគ្គ 16ក្រុមចុងក្រោយ។
គួរដឹងដែរថា មុនឈ្នះ Men’s Player of the Year ម្ចាស់អាវលេខ 7 រូបនេះ ទទួលបានពាន PFA Young Player of the Season និង PFA Premier League Team of the Year ផងដែរ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com