Saturday , April 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ប្រធានក្រុមបាល់ទះ ណារ៉ូ ថា កម្ពុជា បានធ្វើឱ្យប្រទេសក្នុងតំបន់អាស៊ាន លែងហ៊ានមើលស្រាល

ដ្បិតក្រុមជម្រើសជាតិបាល់ទះកម្ពុជា បានត្រឹមមេដាយប្រាក់ក្តី ប៉ុន្តែកម្ពុជា បានធ្វើឱ្យប្រទេសក្នុងតំបន់ លែងហ៊ានមើលស្រាល និងមើលងាយដូចមុន។ នេះជាសម្តីប្រធានក្រុមជម្រើសជាតិបាល់ទះកម្ពុជា សួន ចាន់ណារ៉ូ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្រោយចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលកម្ពុជា ចាញ់ឥណ្ឌូណេស៊ី ដោយលទ្ធផល 3-0សិត

នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី32 កាលពីថ្ងៃទី8 ឧសភា។ សួន ចាន់ណារ៉ូ ទទួលយកលទ្ធផល ដែលកម្ពុជា សម្រេចបានត្រឹមមេដាយប្រាក់នេះ។ នោះក៏ព្រោះតែ ណារ៉ូ មើលឃើញថា កម្រិតលេងរបស់កីឡាករឥណ្ឌូណេស៊ីល្អជាងគេកម្ពុជា ជាពិសេសលើការការពារ , ការទទួល និងវាយសេវាចេញ (Service) ហើយស្មាត់របស់គេ គឺវាយចេញមួយៗ ចំគោលដៅច្បាស់តែម្ដង។
ទោះបីកម្ពុជា មិនអាចសម្រេចបានមេដាយមាសក្តី ប៉ុន្តែកម្ពុជា បានធ្វើឱ្យប្រទេសក្នុងតំបន់ លែងហ៊ានមើលងាយ និងមើលស្រាលដូចមុនទៀត។ នេះបើតាមប្រធានក្រុមបាល់ទះកម្ពុជា ដែលបានបន្ថែមថា កាលពីឆ្នាំ2015 , 2017 និង2019 ប្រទេសក្នុងតំបន់ ចង់ប្រកួតជាមួយកម្ពុជាណាស់ ដោយសារពួកគេងាយស្រួលយកឈ្នះ។ តែពេលនេះ មិនដូចមុនឡើយ។
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ សួន ចាន់ណារ៉ូ បានបញ្ជាក់ដូច្នេះថា៖«យុវសម័យ 2023នេះ គេឃើញកម្ពុជា គេនឹងរអាលគេចកម្ពុជា ព្រោះកម្ពុជា មិនដូចកម្ពុជា ពីមុនឱ្យគេវាយ ទាត់(ឈ្នះ) ដោយសេរីដូចមុនទេ នៅក្នុងវិស័យបាល់ទះ»។
បើតាម ណារ៉ូ ដែលមានរហស្សនាម «ក្មេងតូច» រូបនេះ ក្រោយកម្ពុជា បានបង្ហាញភាពលេចធ្លោជាបន្តបន្ទាប់ នាការប្រកួតស៊ីហ្គេម 2ឆ្នាំចុងក្រោយនេះ គឺមានក្លិបបរទេសនៅក្នុងតំបន់ បានទាក់ទងកីឡាករកម្ពុជា ទៅលេងនៅក្នុងក្លិបពួកគេ។
«ខ្ញុំគ្រាន់តែបង្ហើបបន្តិចទេថា ចប់ស៊ីហ្គេម កីឡាករយើងនឹងមានតម្លៃខ្លួនទៅលេងក្រៅប្រទេសដូចជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី »។ នេះជាការបង្ហើបព័ត៌មានពីកីឡាករ សួន ចាន់ណារ៉ូ ដែលបានបន្ថែមថា ក្លិបបាល់ទះនៅប្រទេសថៃ បានទាក់ទងមករូបលោក និងខាងសហព័ន្ធបាល់ទះកម្ពុជា ដើម្បីនាំកីឡាករកម្ពុជាទៅលេងនៅលីគថៃ៕
ប្រភពព៌ត័មាន: ថ្មីៗចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …