លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក ហ៊ុន ម៉ានី ៖ ចាញ់ឬ ឈ្នះ ជារឿងធម្មតា តែអ្នកគាំទ្រកុំធ្វើឱ្យប៉ះពាល់មុខមាត់ជាតិ ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម

តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា លោក ហ៊ុន ម៉ានី អំពាវនាវដល់អ្នកគាំទ្រកម្ពុជា កុំធ្វើទង្វើមិនគប្បីទៅកាន់ប្រតិភូ និងអត្តពលិកបរទេស ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី32 នៅកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីលោក បានឃើញវីដែអូអ្នកគាំទ្រស្រែកហ៊ោបែបឌឺដងទៅកាន់អត្តពលិក

បរទេស ដោយពាក្យជាភាសាអង់គ្លេស «Go Home» មានន័យថា «ទៅផ្ទះវិញ»។ «ទង្វើដែលមិនគួរឲ្យកើតមាន!» លោក ហ៊ុន ម៉ានី មិនគាំទ្រឱ្យពលរដ្ឋកម្ពុជា ធ្វើទង្វើបែបនេះឡើយ។ សម្រាប់លោក ហ៊ុន ម៉ានី ក្នុងនាមជាម្ចាស់ផ្ទះនោះ ពលរដ្ឋកម្ពុជា ត្រូវដើរតួនាទីជាអ្នកទទួលស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ប្រតិភូ និងអត្តពលិកទាំងអស់ ដោយមិនត្រូវប្រព្រឹត្តសកម្មភាព ដែលប៉ះពាល់ដល់មុខមាត់ជាតិឡើយ។

«ឈ្នះ ឬ ចាញ់ក្នុងស្មារតីកីឡាជារឿងធម្មតា តែក្នុងនាមយើងជាម្ចាស់ផ្ទះ យើងគប្បីធ្វើបដិសណ្ឋារកិច្ច និងយកចិត្តទុកដាក់ទទួលមិត្តភក្តិបរទេសដែលអញ្ញើញមកកម្ពុជាមិនថាជាកីឡាករ គ្រូបង្វឹក ឬអ្នកគាំទ្រណានោះទេ ធ្វើយ៉ាងណាផ្តល់នូវភាពការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ភាតរភាព និងទទួលបានអនុស្សាវរីយ៍ល្អៗខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ នេះជាសំណេររបស់ប្រធាន ស.ស.យ.ក សញ្ញាមិនគាំទ្រចំពោះវីដេអូ ដែលបង្ហាញពីទង្វើរបស់អ្នកគាំទ្រ ទៅកាន់អត្តពលិកបរទេស។
បើតាមលោក ម៉ានី សកម្មភាពដែលនាំឱ្យមានការប៉ះពាល់ដល់សតិអារម្មណ៍ ឬការមិនពេញចិត្តណាមួយមកលើកម្ពុជាបែបនេះ ជាចំណុចសំខាន់ ដែលពលរដ្ឋទាំងអស់គួរតែជៀសវាងឱ្យបានជាដាច់ខាត មិនថាការចូលរួមដោយផ្ទាល់ ឬការបញ្ចេញមតិយោបល់លើបណ្តាញសង្គមនោះទេ។
តំណាងរាស្ត្រកំពង់ស្ពឺរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងសង្ឃឹម ហើយជឿជាក់ថា រឿងហេតុបែបនេះនឹងមិនមានកើតឡើងជាបន្តទៀតនោះទេ ខណៈពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី17 ខែឧសភា ទាំងអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី3 ដល់ថ្ងៃទី9 ខែមិថុនា ឆ្នាំ2023»។
លោក បន្ថែមថា «កម្ពុជាបានខិតខំប្រឹងប្រែងច្រើនណាស់ទាំងប្រមុខរាជរដ្ឋាភិបាល ទាំងគណៈកម្មការរៀបចំ ទាំងសហព័ន្ធកីឡានានា ទាំងកីឡាករ កីឡាការិនី និងអ្នកចូលរួមទាំងអស់ ដូច្នេះយើងម្នាក់ៗដែលជាប្រជាពលរដ្ឋខ្មែរត្រូវខ្នះខ្នែងប្រឹងប្រែង ចូលរួមដោយសប្បាយរីករាយ ក៏ដូចជាកសាងបាននូវអនុស្សាវរីយ៍ឲ្យបានច្រើនសម្រាប់ខ្លួនយើងផង និងមិត្តភក្តិបរទេសរបស់យើងផង»។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …