លោក Frank Lampard អ្នកចាត់ការទូទៅបណ្តោះអាសន្នរបស់ក្រុម Chelsea បាននិយាយថា ជាកិត្តិយសដ៏ធំមួយក្នុងការដឹកនាំក្រុមតោខៀវមួយនេះ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយ ពោលក្នុងរយៈពេលតិចជាង1សប្តាហ៍ ក្រោយពីបានចូលកាន់តំណែង។ លោក Lampard ដែលត្រូវបានតែងតាំងជា
គ្រូបង្វឹកបណ្តោះអាសន្នជំនួសកន្លែងលោក Graham Potter កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននោះ នឹងត្រូវដឹកនាំក្រុមតោខៀវ ទៅជួបក្រុម Real Madrid នាកីឡដ្ឋាន Bernabeu សម្រាប់ការប្រកួតជើងទី1 នៅរាត្រីនេះ។
អ្នកចាត់ការទូទៅវ័យ44ឆ្នាំរូបនេះ បាននិយាយថា ការមានឱកាសដ៏អស្ចារ្យដើម្បីដឹកនាំក្រុមក្នុងក្របខ័ណ្ឌអឺរ៉ុប ម្តងទៀត បានក្លាយជាកត្តាជំរុញទឹកចិត្តដ៏ធំមួយ ចំពោះការវិលត្រឡប់របស់លោកទៅកាន់ក្លិប Chelsea វិញ ក្នុងរយៈពេល2ឆ្នាំ ក្រោយពីពេលវេលាដឹកនាំជាលើកទី1របស់លោកក្នុងក្លិបនេះ បានបញ្ចប់។ លោក Lampard បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានសំណាងណាស់ក្នុងការដឹកនាំក្នុងក្របខ័ណ្ឌ Champions League ចំនួន2រដូវកាល»។
លោកបានបន្ថែមទៀតថា៖ «ក្នុងនាមជាកីឡាករម្នាក់ វាតែងតែជាយុទ្ធនាការដ៏ពិសេស ហេតុនេះ ការមកទីនេះក្នុងនាមជាអ្នកចាត់ការទូទៅ គឺជាកិត្តិយសដ៏ធំមួយ ជាពិសេសនៅពេលដែលខ្ញុំមិនដឹងទាល់តែសោះកាលពី1សប្តាហ៍មុន។ ឱកាសនេះ គឺជាផ្នែកមួយនៃកត្តាលើកទឹកចិត្តក្នុងការចូលកាន់តំណែងនៅទីនេះ»៕
ប្រភពព័ត៌មាន៖ BBC
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com