Saturday , April 27 2024

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Barcelona ស្តារមុខមាត់វិញ តាមរយៈការផ្តួល Real ក្នុង Copa del Rey វគ្គ1/2

ក្រុម Barcelona បាន​ស្តារ​មុខមាត់វិញ​ពីការ​ចាញ់​2លើក​ជាប់​ៗ​គ្នា តាមរយៈ​ការ​ផ្តួល​ក្រុម Real Madrid ក្នុង​លទ្ធ​ផល 1-0 ក្នុង​ការ​ប្រកួត​ពាន Copa del Rey វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​1 កាលពីថ្ងៃព្រហស្បតិ៍​។ ​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​សំណាក់​ខ្សែ​ការ​ពារ Eder Militao បានក្លាយ​ជា​គ្រាប់​បាល់​កាត់សេចក្តី​​ក្នុងការ​ប្រកួត​

នៅ​កីឡដ្ឋាន Bernabeu តែម្តង ទោះ​បី​ក្រុម​ម្ចាស់​ផ្ទះ បាន​​គ្រប់គ្រង​បាល់​ច្រើន និងមាន​ឱកាស​ច្រើន​ជាង​ក៏ដោយ​។

នេះគឺ​ជា​លទ្ធ​ផល​ដ៏​កក់ក្តៅមួយ សម្រាប់ក្រុម Barcelona ក្រោយពី​​ពួកគេ​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Manchester United ក្នុង​ក្រប​ខ័ណ្ឌ Europa League និង​ក្រុម Almeria ក្នុងក្រប​ខ័ណ្ឌ La Liga​។ ក្រុម​របស់​លោក Xavi បាន​ការ​ពារ​យ៉ាង​រឹង​មាំ ក្រោយ​ពី​រក​បាន​គ្រាប់​បាល់​នាំមុខ​មុន ហើយ​ការ​ពារ​យ៉ាងល្អ បាន​ជួយ​ឲ្យពួក​គេមាន​ប្រៀប​ដ៏​ស្តួច​ស្តើង​ សម្រាប់​ការ​ប្រកួត​ជើង​ទី​2 នាកីឡដ្ឋាន Nou Camp នា​ថ្ងៃ​ទី​5 ខែមេសា​។

ក្រុម Barcelona កំពុង​តែ​នាំ​មុខ​លើ​កំពូល​តារាង La Liga ប៉ុន្តែ ក្រុម​របស់​លោក Xavi បាន​ឈាន​ទៅកាន់​ការ​ប្រកួត​នេះ​ទាំង​ខ្វះ​នូវ​កា​រជឿជាក់ ក្រោយពី​ពួកគេ​បាន​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ​អឺ​រ៉ុប និង​ការ​រង​បរា​ជ័យ​នៅលើ​ទឹក​ដីក្រុម Almeria​​។ អតីត​ខ្សែ​បម្រើ​រុបនេះ បាន​ផ្លាស់ប្តូរ​កីឡាករ​5នាក់​ក្នុង​ជម្រើស​ដំបូង​របស់​លោក ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​ខ្សែ​ការ​ពារ​ថ្មី​ទាំង​ស្រុង​​ផង​ដែរ​។

ខ្សែ​ការ​ពារ Sergio Busquets ប្រធានក្រុម​នៃក្រុម Barcelona បាន​ប្រាប់​ទូរ​ទស្សន៍ TVE ថា៖ «យើង​​ចង់​គ្រប់គ្រង​បាល់​ឲ្យ​ច្រើន​ជាង​នេះ ដើម្បី​គ្រប់គ្រង​ការ​ប្រកួត​បន្ថែម ប៉ុន្តែ យើង​បាន​ជួប​ការលំបាក និង​បាន​ប្រកួត​ក្នុងកម្រិត​​ដ៏ខ្ពស់​។ ពួកគេ​បាន​គ្រប់គ្រង​បាល់​បាន​ច្រើន ប៉ុន្តែ មិន​បាន​បង្កើត​ឲ្យ​មាន​ឱកាស​ច្រើន​។ យើង​​ដណ្តើម​យក​ប្រៀប​សម្រាប់​ការ​ប្រកួត​ជើង​​ជើង​ទី​2 ហើយ​ការ​មានប្រៀប​នោះ​ពិត​ជា​សំខាន់​ណាស់​»​៕

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Liverpool អាចយកគ្រូ Feyenoord លោក Arne Slot ជំនួស Jurgen Klopp

អ្នកចាត់ការរបស់ក្លិបហូឡង់ Feyenoord លោក Arne Slot បានក្លាយជាបេក្ខភាពឈានមុខគេដែលអាចមកជំនួសតំណែងលោក Jurgen Klopp ដឹកនាំហង្សក្រហម Liverpool។ លោក Jurgen Klopp បានប្រកាសកាលពីខែមករាថាលោកនឹងចាកចេញពី Liverpool …